ខេត្តព្រះសីហនុ៖ នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១នេះ រដ្ឋបាលខេត្តព្រះសីហនុ បានចេញសេចក្តីសម្រេចស្តីពីការផ្អាកបណ្តោះអាសន្នទីតាំងពីរកន្លែង និង ស្ថិតនៅទីតាំងភូមិសាស្ត្រខេត្តព្រះសីហនុ និងបានយកទីតាំងនោះ ធ្វើជាទីតាំងចត្តាឡីស័ក។
ដោយឡែក ទីតាំងទាំងពីរដែលត្រូវ សម្រេចផ្អាកដំណើរការបណ្តោះអាសន្នដោយ រដ្ឋបាលខេត្តព្រះសីហនុ រួមមាន៖
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស១. អគារស្នាក់នៅរួម ស៊ីនហ័ងឡឹក មានអាសយដ្ឋាននៅភូមិ ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ហើយត្រូវបានយកជាទីកន្លែងចត្តាឡីស័ក
២. សំណង់អគារសណ្ឋាគារយឹងយៀក ដែលកំពុងស្ថិតនៅក្នុងការសាងសង់ មានអាសយដ្ឋានស្ថិតនៅផ្លូវ ២ធ្នូ ភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ និង ត្រូវបានយកជាទីកន្លែងចត្តាឡីស័ក។
ជាមួយគ្នានោះដែរ ការធ្វើការផ្អាកបណ្តោះអាសន្ននូវទីតាំងទាំងនេះ ធ្វើឡើងដោយអនុវត្តទៅតាមអនុក្រឹត្យលេខ៣៧ អនក្រ.បក ចុះថ្ងៃទី១២ និង៣១ ខែមីនា ឆ្នាំ២០២១ ស្តីពីវិធានការសុខាភិបាល ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ នៅក្នុងសហគមន៍៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]