ថៃ៖ គឺជាថ្ងៃដ៍ពិសេសខ្លាំង សម្រាប់ តារាស្រី JakJaan Akhamsiri ដោយបានរៀបចំពិធីចុះសំបុត្រអាពាហ៍ពិពាហ៍ ដើម្បីចាប់ផ្តើមជីវិតគូស្វាមីភរិយាជាផ្លូវការ ជាមួយនឹងអនាគតស្វាមី លោក K Wattana ព្រមទាំងទទួលបានការអបអរសាទរពីមិត្តភក្តិជាច្រើន។
លើសពីនេះទៅដោយ អ្វីដែលគួរឲ្យកត់សម្គាល់នោះគឺ បរិយាកាសនៅខាងពិធីក៏បានរៀបចំឡើងយ៉ាងស្រស់ស្អាត តាមបែបសាមញ្ញ ប៉ុន្តែមានភាពកក់ក្តៅ និងពោរពេញទៅដោយសុភមង្គលរបស់អ្នកទាំងពីរ ដូចដែលបានឃើញតាមរយៈស្នាមញញឹម នៅលើមុខរបស់ពួកគេ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាពិសេសថែមទៀត អ្នកទាំងពីរក៏បានរៀបចំខ្លួនយ៉ាងស្រស់សោភា ដែលមើលទៅពិតជាមានភាពសាកសមឥតខ្ចោះ ទាំងរូបនាងនិងស្វាមី ដោយនៅក្នុងទិដ្ឋភាពមួយនេះ ហ្វេនៗជាច្រើនក៏បានចូលមកអបអរចំពោះអ្នកទាំងពីរ ព្រោះជាពេលវេលាមួយដែលពួកគេបានរង់ចាំអស់ជាយូរមកហើយ៕
ប្រភព៖ Sanook
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]