កូរ៉េខាងត្បូង៖ កាលពីថ្ងៃទី ២៩ ខែឧសភា My Daily បានបង្ហោះរូបថតនៅខាងក្រោយឆាកជាច្រើនរបស់តារាសម្តែង Lee Sung Kyung ដែលត្រូវបានគេសរសើរចំពោះសម្រស់របស់នាងគឺក្មេងជាងវ័យ ដោយនាងមានអាយុ៣១ ឆ្នាំទៅហើយ។ យ៉ាងណាមិញ តាម Chosun Ilbo បានកំណត់អត្តសញ្ញាណ Lee Sung Kyung ថាជាតារាម៉ូដែលដែលទទួលបានជោគជ័យម្នាក់នៃឧស្សាហកម្មកម្សាន្តកូរ៉េ។

នៅឆ្នាំ ២០២០ Lee Sung Kyung បានឈ្នះពានរង្វាន់ជាតារាសម្តែងឆ្នើមនៅពានរង្វាន់សិល្បករអាស៊ី ២០២០ ។ Mydaily បានវាយតម្លៃថា Lee Sung Kyung គឺជាសិល្បករស្រីម្នាក់ដែលបានចាប់អារម្មណ៍ទាំងរូបរាងនិងអាជីពរបស់នាងនៅក្នុង showbiz របស់កូរ៉េ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក នាងគឺជាតួឯកស្រីដែលគេធ្លាប់ស្គាល់នៅក្នុងរឿងភាគជាច្រើន នៅឆ្នាំ ២០២០ សម្រស់ដ៏ស្រស់ស្អាតរបស់នាងបានលេចឡើងនៅក្នុងរឿង «Ethical Medical Teacher 2» 

ខ្សែភាពយន្តឆ្នើមនៃតារាស្រីសម្រស់វ័យ ៣១ ឆ្នាំរួមបញ្ចូលមានដូចជា «Trap Love, When She Sleeps, Weightlifting Fairy Kim Bok Joo, Doctor Love Story» ក្នុងនោះតួនាទី ជា Kim Bok Joo ក្នុងរឿង «Fairy Weightlifting» Lee Sung Kyung ទទួលបានការស្រឡាញ់ពីទស្សនិកជនជាច្រើន។

បន្ទាប់ពីខ្សែភាពយន្តរឿង«Weightlifting Fairy Kim Bok Joo» ឆ្នាំ ២០១៦ នាងមានរឿងរ៉ាវស្នេហាជាមួយដៃគូសម្តែងរបស់នាងឈ្មោះ Nam Joo Hyuk ។ គូស្នេហ៍មួយគូនេះបានបែកបាក់គ្នាដោយសារតែរវល់នឹងការងារបន្ទាប់ពីណាត់ជួបគ្នាបាន ៤ ខែ។ ចាប់តាំងពីពេលនោះមកតារាស្រីដ៏ស្រស់ស្អាតរូបនេះ មិនបានបង្ហាញជាសាធារណៈឬនិយាយពីរឿងស្នេហាជាសាធារណៈទៀតនោះទេ៕

សូមទស្សនារូបភាពខាងក្រោម៖ 

Lee Sung Kyung
Lee Sung Kyung
Lee Sung Kyung
Lee Sung Kyung
Lee Sung Kyung
Lee Sung Kyung

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]