កូរ៉េខាងត្បូង៖ បើសិនជានឹកដល់ ក៏ដូចជានិយាយពី តារា K-pop ត្រូវបានគេចាត់ទុកថា សុទ្ធសឹងជាកំពូលស្អាត មិនថាប្រុស ក៏ស្រី ដែលមានសម្រស់ស្រស់ស្អាត ទម្រង់មុខទាក់ទាញបំផុត ក៏ដូចជាស្រស់សង្ហា លេចធ្លោមិនស្ទើរនៃរយនិយម នៃជាតិសាសនិ៍របស់ពួកគេ។

យ៉ាងណាមិញ នេះហើយជាផ្នត់គំនិតមួយ ដែលខាងផលិតកម្មនីមួយៗ នៅពេលបង្ហាញក្រុមចម្រៀងរបស់ពួកគេ ក្រៅពីមានទេពកោសល្យយ៉ាងប៉ិនប្រសព្វ សិល្បៈហើយនោះ តារារបស់ពួកគេ មានទាំងសម្រស់ ស្រស់សង្ហារ បានធ្វើឲ្យជាទីចាប់អារម្មណ៍របស់មហាជនថែមមួយកម្រិតទៀត។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះដែរ ប្រហែលជាមិនដឹងទេថា មានអាលដលប៉ុន្មានដួងនេះ ដែលសុទ្ធសឹងតែជាតារា កូនកាត់សញ្ជាតិខុសៗគ្នា ដែលពួកគេមានរសនិយមកូនកាត់ បានធ្វើឲ្យទម្រង់មុខរបស់ពួកគេ មានភាពលេចធ្លោជាងតារាដទៃទៀត ចង់ដឹងទេថារូបណាខ្លះតាមដានជាមួយខ្មែរឡូតទាំងអស់គ្នា!

ប្រភព៖ ngoisao.net

សូមទស្សនារូបភាពខាងក្រោម៖

១. Giselle ក្រុម Aespa 

សមាជិកម្នាក់នៃក្រុមចម្រៀងស្រីដែលទើបនឹងប្រឡូកគឺ Aespa តារាចម្រៀង Giselle ដែលមានឪពុកជាជនជាតិជប៉ុននិងម្តាយជនជាតិកូរ៉េ បានធ្វើឲ្យសម្រស់របស់តារាស្រីរូបនេះ មានភាពទាន់សម័យកួរឲ្យចូលចិត្ត។

Giselle

២. តារាចម្រៀទោល Jeon Somi

តារាចម្រៀង Jeon Somi មានឈាមជ័រកាត់ ហូឡង់ កាណាដា និងកូរ៉េ ដូច្នេះសម្រស់របស់នាងគឺជាការលាយបញ្ចូលគ្នារវាងអឺរ៉ុប និងអាស៊ី បានធ្វើឲ្យរូបនាង​មានសម្រស់ប្លែកពីគេ ជាងតារាស្រីដទៃទៀត។ 

Jeon Somi

៣. Nancy ក្រុម Momoland

សមាជិក Nancy របស់ក្រុម Momoland ដែលមានឪពុកជនជាតិអាមេរិកាំង អៀរឡង់ និងម្តាយជនជាតិកូរ៉េ។ នាងមានរូបរាងស្រស់ស្អាត ហើយត្រូវបានគេចាត់ទុកថាមានទម្រង់មុខ និងរាងកាយដ៏ល្អឥតខ្ចោះផងដែរ។

 Nancy

៤. សមាជិក Vernon ក្រុម Severeen

សមាជិក Vernon ក្រុម Severeen កើតនៅទីក្រុងញូវយ៉ក ប៉ុន្តែបានផ្លាស់ទៅកូរ៉េនៅពេលគាត់មានអាយុ ៥ ឆ្នាំ។ ឪពុករបស់គាត់ជាជនជាតិកូរ៉េ រីឯម្ដាយរបស់គាត់ជាជនជាតិអាឡឺម៉ង់ កាត់អាមេរិច។

 Vernon 

៥. Ju Haknyeon ក្រុម The Boyz

សមាជិក Ju Haknyeon ក្រុម The Boyz មានឪពុកហុងកុង រីឯម្តាយរបស់គាត់ជាជនជាតិកូរ៉េ។ គាត់ត្រូវបានគេសរសើរថាជាសមាជិកដែលមានទេពកោសល្យនិងសង្ហាបំផុតក្នុងក្រុមហើយត្រូវបានអ្នកគាំទ្រទូទាំងពិភពលោកស្រឡាញ់ និងចូលចិត្តផងដែរ។

Ju Haknyeon

៦. Huening Kai ក្រុម TXT

សមាជិកក្មេងជាងគេនៃក្រុម TXT គឺលោក Huening Kai គឺជាសិល្បករអន្តរជាតិដំបូងគេ នៃផលិតកម្ម Big Hit Entertainment ។ ឪពុករបស់លោកជាជនជាតិអាមេរិកកាត់អាឡឺម៉ង់ ចំណែកម្តាយរបស់គាត់ជាជនជាតិកូរ៉េ។

 Huening Kai 

៧. Samuel

Samuel រូបលោកជាកូនកាត់ម៉ិកស៊ិក ត្រូវបានគេស្គាល់បន្ទាប់ពីបានចូលរួមកម្មវិធីបង្ហាញ Produce 101 រដូវកាលទី ២។ ជាក់បច្ចុប្បន្ននេះ រូបលោកបានបង្ហាញខ្លូនសិល្បៈទោល។

Samuel

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]