កូរ៉េខាងត្បូង៖ កាលពីថ្មីៗនេះ ត្រូវបានគេរាយការណ៍មកថាក្លឹបអ្នកគាំទ្រដ៏ធំបំផុតនៅប្រទេសកូរ៉េខាងត្បូង របស់តារាសម្តែង Lee Seung Gi បានបដិសេធមិនផ្តល់ការគាំទ្រចំពោះទំនាក់ទំនងស្នេហារបស់អាយដលខ្លួន ជាមួយតារាសម្តែងជាមួយ Lee Da In។

ជាមួយគ្នានេះ ពួកគេបានផ្ញើរថយន្តតវ៉ា ដើម្បីធ្វើសេចក្តីថ្លែងការណ៍របស់ពួកគេបន្ថែមទៀត ជាក់ស្តែងកាលនៅថ្ងៃទី ២៨ ខែឧសភា ជាមួយរថយន្តដឹកទំនិញតវ៉ាមួយគ្រឿង ត្រូវបានបញ្ជូនទៅខាងមុខផ្ទះរបស់តារាសម្តែង Lee Seung Gi នៅ Seongbuk-dong ក្នុងការធ្វើពហិការក្នុងប្រឆាំងទំនាក់ទំនងស្នេហារបស់តារាប្រុសរូបនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដូចដែលបានរាយការណ៍កន្លងមកថា ឪពុកម្តាយ និងក្រុមគ្រួសារ របស់តារាស្រី Lee Da In កំពុងតែមានរឿងអាស្រូវពាក់ព័ន្ធភាគហ៊ុនរហូតឈានទៅដល់មានជនរងគ្រោះស្លាប់។ ហេតុដូច្នេះអ្នកគាំទ្រព្រួយបារម្ភថាទំនាក់ទំនងរបស់គាត់ជាមួយរូបនាង នឹងជះឥទ្ធិពលអវិជ្ជមានដល់មុខមាត់និងអាជីពរបស់តារាសម្តែងក្នុងរយៈពេលវែងនាពេលខានមុខ៕

ប្រភព៖ AllKpop

សូមទស្សនារូបភាពខាងក្រោម៖

Lee Seung Gi
Lee Seung Gi និង មិត្តស្រី
ឡានដែលគេយកទៅដាក់មុខផ្ទះតារាប្រុសរូបនេះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]