មនុស្សពីនាក់កាន់តែស្រឡាញ់គ្នាខ្លាំង ក៏កាន់តែឈ្លោះគ្នាមិនចេះចប់ វាក៏ព្រោះតែ ក្ដីស្រឡាញ់វាលើសលប់ខ្លាំងពេក ទើបបង្កឱ្យកើតជាអារម្មណ៍ចេះតែចង់ហួងហែង ប្រចណ្ឌ ខឹង និងបិទសេរីភាពគ្នាទៅវិញទៅមក។ ដូចដែលដឹងហើយថា មនុស្សយើង បើកាលណាចេះតែបិទសិទ្ធសេរីភាពគ្នា គឺធ្វើឱ្យម្ខាងៗមានអារម្មណ៍ធុញទ្រាន់ សាញាំ ក៏ចាប់ផ្ដើមរង្គោះចិត្តដាក់គ្នាមិនខានឡើយ។
ដូច្នេះហើយ សួរថា តើគួរស្រឡាញ់គ្នាបែបណា បានមិនធុញគ្នា?
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សគ្មានបុរសណាឬនារីណា ស្រលាញ់មនុស្សចូលចិត្តប្រើអារម្មណ៍ ជាជាងប្រើការគិតនោះទេ។ បើចង់ឲ្យទំនាក់ទំនងបានយូរអង្វែងនិងស្រលាញ់គ្នាមិនចេះធុញគ្នា អ្នកមិនគួរទម្លាប់ធ្វើរឿងទាំងនេះទេ។
១. ចូលចិត្តរអ៊ូទាំច្រើន
អាចនិយាយបានថា មនុស្សស្រីភាគច្រើនពិតជាចូលចិត្តរអ៊ូរទាំណាស់ តែយ៉ាងណាក៏ដោយ មនុស្សប្រុសមិនចូលចិត្តនារីពូកែរអ៊ូទេ។ ម្យ៉ាងទៀត អ្នកត្រូវចាំថា អ្នកគឺជាសង្សារគេ មិនមែនម្តាយគេឡើយ ដូច្នេះអ្នកត្រូវនិយាយឲ្យមានហេតុផល កុំលក្ខណៈចេញមករអ៊ូមួយយប់ទល់ភ្លឺតែរឿងដដែរៗពេក ។
២.ហាមមិនឈប់គ្រប់សព្វបែបយ៉ាង
មិនថាជាដៃគូស្នេហាស្រលាញ់គ្នាខ្លាំងប៉ុណ្ណានោះទេ មនុស្សស្រីឬប្រុស ដែលពូកែហាមសង្សារមិនឲ្យធ្វើនេះ មិនឲ្យធ្វើនោះ ប្រៀបដូចខ្លួនឯងជាអ្នកចាំឃ្លាំមើលចាំយាមគេ២៤ម៉ោង គឺជ្រុលពេកហើយ។ មនុស្សប្រុសឬស្រីក៏ចង់បានភាពឯកជនរបស់ខ្លួន ហើយគាត់ក៏មិនចង់ត្រូវប្រាប់អ្នកគ្រប់រឿងពេកដែរ។ ដូច្នេះ កុំបង្កើតភាពភ័យខ្លាចដល់គាត់ដោយហាមឃាត់គ្នាមិនឈប់បែបនេះ។
៣.ធ្វើខ្លួនឆាប់ខឹងឆេវឆាវ
មិនថាមនុស្សប្រុសឬស្រីមិនចូលចិត្តឲ្យមនុស្សខ្លួនស្រលាញ់គិតតែពីរករឿងឈ្លោះគ្នាឡើយ។ កាន់តែឈ្លោះ មិនមែនបង្ហាញថាអ្នកទាំងពីរ កាន់តែស្រលាញ់គ្នានោះទេ។ ផ្ទុយទៅវិញ មានតែបំផ្លាញទំនាក់ទំនងរបស់អ្នកទៅវិញទេ ហេតុនេះអ្នកគួរតែរក្សាខ្លួន និងគ្រប់គ្រងអារម្មណ៍ឲ្យបានល្អ មុនសម្តែងឬនិយាយអ្វីមួយ។
៤.មាត់ឥតគម្រប មិនទុកមុខមាត់ឲ្យគ្នា
ដៃគូទាំងសងខាង ទាំងភាគីបុរស និង ស្ត្រី ខ្លាចបំផុតនៅពេលចេញក្រៅ ឬជួបជាមួយមិត្តភក្កិ ហើយសង្សារនិយាយបំបាក់មុខខ្លួននៅកណ្តាលចំណោមមនុស្សទាំងអស់។ទោះជាយ៉ាងណានៅក្នុងកាលៈទេសៈនោះ អ្នកគួរផ្តល់កិត្តិយស និងការគោឲ្យគ្នា មានរឿងអ្វីអាចនិយាយគ្នាបានពេលនៅស្ងាត់ៗ មិនមែនមកបង្ហើយអស់ពេលនៅមុខគេមុខឯងនោះទេ៕
ប្រភព៖ bustle
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក ប្រលោមលោក & អប់រំ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]