ភ្នំពេញ៖  តារាសម្ដែង និងជាពិធីការិនីដ៏ល្បី ប្រចាំនៅក្នុងទូរទស្សន៍បាយ័ន កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន កំពុងតែទទួលបាននូវប្រជាប្រិយភាពជាខ្លាំង ពីអ្នកគាំទ្រ ជាមួយនឹងថ្វីមាត់ទឹកដមសម្លេងស្រាលស្រទន់ពិរោះគួរឲ្យចង់ស្ដាប់ និងការសម្ដែងខ្សែភាពយន្តកន្លងមកផងដែរ។

អ្វីដែលកាន់តែធ្វើឲ្យតារាស្រីរូបនេះ ទទួលបានការចាប់អារម្មណ៍ ពីទស្សនិកជនកាន់តែច្រើនឡើង ពីមួយថ្ងៃទៅមួយថ្ងៃនោះ ព្រោះតែសម្រស់ដ៏ស្រស់ស្អាត ពីធម្មជាតិរបស់នាងនេះហើយ ដែលធ្វើឲ្យបុរសៗមិនតិចទេដែលមានចិត្តលួចប៉ងលើរូបនាង ជាមួយសម្រស់ដ៏ស្រស់ផូរផង់ មិនចាញ់តារាបរទេសឡើយ រហូតមានទស្សនិកជនជាច្រើន បានដាក់រហស្សនាមឲ្យនាងថា រាជនីកំពូលសម្រស់ទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង នៅមុននេះបន្តិចតារាស្រីរូបនេះបានបង្ហោះរូបភាពយ៉ាងជឿជាក់ដោយបង្ហាញខ្លួនជាមួយនឹងមុខទទេគ្មានម្សៅនៅលើមុខបន្តិចទាល់តែសោះ។ ដោយរក្សាភាពស្រស់ស្អាតរូបរាងសាច់មុខម៉ដរលោងដដែល នេះដោយសារតែរូបនាងមានសម្រស់ស្រស់ស្អាតពីធម្មជាតិ ដោយគ្មានការកែកុន រាជនីសម្រស់ ហ៊ិន ច័ន្ទនីរ័ត្ន តែងតែទទួលបានពាក្យកោតសរសើរ យ៉ាងច្រើនពីសំណាក់មហាជនថា នាងគឺជាពិធីការិនីចាស់វស្សា ប៉ុន្តែសម្រស់នៅតែវ័យក្មេង ពោលគឺរក្សាសម្រស់ហាក់ឲ្យនៅអមតៈ មិនប្រែប្រួលទៅណាសោះ៕

សូមទស្សនារូបភាពខាងក្រោម៖

ហ៊ិន ច័ន្ទនីរ័ត្ន
ហ៊ិន ច័ន្ទនីរ័ត្ន
ហ៊ិន ច័ន្ទនីរ័ត្ន
ហ៊ិន ច័ន្ទនីរ័ត្ន
ហ៊ិន ច័ន្ទនីរ័ត្ន
ហ៊ិន ច័ន្ទនីរ័ត្ន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ហ៊ិន ច័ន្ទនីរ័ត្ន