បរទេស៖ ក្នុងនាមជាតារាល្បីប្រចាំប្រទេសហើយ ដែលមានមុខមាត់ ក្នុងវណ្ណៈសង្គមគ្រប់ជាន់ថ្នាក់ ប្រាកដណាស់ពេលដែលរៀបមង្គលម្តងៗ ជឿជាក់ថា តារាល្បីមួយចំនួន តែងតែប្រព្រឹត្តកម្មវិធីទៅយ៉ាងធំសំបើម ផ្អើលអស់មហាជនទូទាំងប្រទេស ជាមួយការរៀបចំ ដ៏ល្អឥតខ្ចោះគ្មានទាស់ ជាមួយលទ្ធភាពដែលពួកគេអាចធ្វើបាន។
យ៉ាងណាមិញ នេះគ្រាន់តែជាផ្នត់គំនិតតារាល្បី តែមួយចំនួនប៉ុណ្ណោះ ក៏ព្រោះតែតារាល្បីៗខ្លះទៀត នៅឯបរទេស មិនទាមទារអ្វីច្រើនពេកទេ ពោលគឹថា ពួកគេត្រឹមតែរៀបចំ ពិធីបែបសាមញ្ញ ងាយៗ ប៉ុណ្ណោះ ដើម្បីបំពេញមុខថាមានពិធី ក៏ដូចជាថ្ងៃវិសេសគួរឲ្យចងចាំរបស់ពួកគេ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សទោះជាយ៉ាងណា បានធ្វើឲ្យមជ្ឍដ្ឋានជាច្រើន បញ្ចេញមតិជុំវិញរឿងនេះ នឹងមានការងឿងឆ្ញល់ថា ពួកគេជាតារាល្បី រហូតដល់អ្នកខ្លះទៀតល្បីប្រចាំទៀតផង ជ្រើសរើសរៀបអាពាហ៍ពិពាហ៍ ដោយបែបសាមញ្ញនិងស្ងប់ស្ងាត់ដោយមិនបង្ហាញជាសាធារណៈទៅវិញ ប្រហែលជាហេតុផលទាំងនេះ!
១. គ្មានការនឿយហត់
ពួកគេជ្រើសរើសក្នុងការរៀបអាពាហ៍ពិពាហ៍បែបនេះ ព្រោះតែពួកគេមានអ្វីៗគ្រប់យ៉ាងជាមួយជីវិតប្រចាំថ្ងៃ ហេតុដូច្នេះ រៀបចំពិធីមង្គលការប្រកបដោយផាសុខភាព និងសាមញ្ញ ព្រោះថាពួកគេមិនចង់ហត់ ក៏ដូចជាមិនរំខានញាត្តិមិត្ត បងប្អូន ក៏អាចថាបាន។
២. គ្មានអ្នករំខាន
រៀបចំពិធីបែបនេះជាលក្ខណៈស្ងប់ស្ងាត់ មិនមានអ្នករំខាន ដូចជាអ្នកសារព័ត៌មាន ទៅតាមប្រមាញ់យករូបភាព នៃទិដ្ឋភាពថ្ងៃពិសេសរបស់ពួកគេ ជាហេតុឲ្យមានការប៉ះពាល់នៃសិទ្ធឯកជន ជាផលរំខាន ក្នុងរៀបមង្គលរបស់ពួកគេជាដើម តួយ៉ាងការជ្រើសរើសមង្គលការបែបនេះ ជាជម្រើសដ៏ល្អបំផុត៕
៣. មានភាពកក់ក្តៅពីអ្នកជិតស្និទ្ធ
អាចដែល ពួកគេនឹងមានអារម្មណ៍ធូរស្រាលជាងមុន ត្រូវបានហ៊ុំព័ទ្ធដោយមិត្តភក្តិ និងក្រុមគ្រួសារ ធ្វើឱ្យមានអារម្មណ៍កាន់តែជិតស្និទ្ធ នៃអាពាហ៍ពិពាហ៍ ដែលមានអារម្មណ៍ដូចជា ការអបអរសាទរជាមួយមិត្តភក្តិ និងក្រុមគ្រួសារយ៉ាងភាពស្និទ្ធស្នាល ទទួលបានការស្រលាញ់មានភាពកក់ក្តៅយ៉ាងពេញទំហឹង។
៤. មិនខ្វល់រឿងទីកន្លែង
ចំពោះរឿងទីតាំង ទទួលបានភាពច្នៃប្រឌិតជាមួយនឹងជម្រើសទីកន្លែងងាយៗ មិនខ្វល់រឿងធំ តូច ជាមួយបញ្ជីភ្ញៀវដែលបានចូលរួម ជាពិសេសនោះ ខាងភ្លេង ម្ហូបអាហារ ឬក៏ការជួលអ្វីផ្សេងទៀត មិនចាំមបាច់ខ្វល់ខ្វាយចិត្តក្នុងថ្ងៃពិសេសរបស់ពួកគេ។
៥. ចំនាយពេលវេលាជាមួយមនុស្សពិសេស ក្នុងថ្ងៃពិសេស
ពួកគេ នឹងអបអរសាទរថ្ងៃដ៏សំខាន់បំផុតមួយនៃឆាកជីវិតរបស់ពួកគេ ជាមួយមនុស្សដែលសំខាន់បំផុតក្នុងជីវិត។ ជឿជាក់ ភាគច្រើនតារាជាច្រើនដួង មានមជ្ឍដ្ឋាន យល់ស្រប ទៅនឹងគំនិតមួយនេះ ជារឿងល្អបំផុតមួយក្នុងការរៀបអាពាហ៍ពិពាហ៍តូចមួយបែបសាមញ្ញ ងាយៗដូច្នេះដែរ៕
ប្រភព៖ zoelarkin.com
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]