ចំណេះដឹង: ជាការពិតភាពឯកជនពិតជាមានសារ:សំខាន់ណាស់សម្រាប់បុគ្គលម្នាក់ៗទោះបីជាការស្នាក់នៅផ្ទះជួលឬបន្ទប់សណ្ឋាគារ ដែលមិនមែនជាទីលំនៅអចិន្ត្រៃយ៍ក៏ពិតមែនប៉ុន្តែភាពឯកជនរបស់បុគ្គលម្នាក់ៗពិតជាមានសារ: សំខាន់និងត្រូវបានការពារជាចំបាច់។
យ៉ាងណាមិញបញ្ហាមួយចំនួនដូចជា ការលួចបង្កប់កាមេរ៉ាដែលបានលាក់ថតទុកសកម្មភាពរបស់ភ្ញៀវនៅក្នុងបន្ទប់សណ្ឋាគារក៏ជាកង្វល់របស់អ្នកធ្វើដំណើរកម្សាន្តមួយចំនួនដែលបានធ្វើឲ្យប៉ះពាល់ដល់ឯកជនភាពរបស់អ្នកទាំងនោះផងដែរ។ ដូច្នេះដើម្បីជៀសវាងពីបញ្ហាទាំងនេះ អ្នកគួរគប្បីមកស្វែងយល់ពី ល្បិចអោយដឹងថា នៅទីនោះ មានគេដាក់ប្រដាប់ស្រូបសម្លេង ឬបង្កប់កាមេរ៉ា ដើម្បីទុកការពារខ្លួន ដែលមានដូចខាងក្រោម÷
១/.ស៊ើបពីប្រវត្តិសណ្ឋាគារ ឬផ្ទះសំណាក់ ឬបន្ទប់ជួល មុនពេលសម្រេចចិត្តជួល ឬនៅ÷
ជាការពិត ការដែលលោកអ្នក មានការដឹងពីប្រវត្តិជាក់លាក់ពីប្រវត្តិសណ្ឋាគារ ឬផ្ទះសំណាក់ទាំងនោះថាតើធ្លាប់មានរឿងអាស្រូវមិនល្អទាក់ទងនឹងការលួចបង្កប់ការមេរ៉ាក្នុងបន្ទប់ឬអត់វានឹងជួយដល់អ្នកឲ្យកាន់តែមានទំនុកចំពោះការសម្រេចចិត្តថាតើគួរស្នាក់នៅឬអត់?
២/.ពិនិត្យឲ្យគ្រប់ជ្រុងជ្រោយក្នុងបន្ទប់:
ពេលដែលអ្នកចូលទៅដល់បន្ទប់ជួល ឬសណ្ឋាគារដែលអ្នកសម្រេចចិត្តថាស្នាក់នៅនោះ ជំហានដំបូងអ្នកគួរពិនិត្យឲ្យបានសព្វជ្រុងជ្រោយក្នុងបន្ទប់ថាតើមានភាពខុសប្រក្រតីឬអត់ ដើម្បីធ្វើឲ្យប្រាកដថាភាពឯកជន និងសកម្មភាពក្នុងការស្នាក់នៅរបស់អ្នកមានសុវត្ថិភាព
៣/.មានបម្រុងប្រយ័ត្នខ្ពស់
ការមានបម្រុងប្រយ័ត្ន ចំពោះសម្ភារ: និងរបស់របរសំខាន់ៗក្នុងកំឡុងពេលធ្វើការស្នាក់នៅក្នុងបន្ទប់ជួល ឬសណ្ឋាគារ នឹងជួយឲ្យអ្នកអាចកាត់បន្ថយហានិភ័យជាយថាហេតុណាមួយដែលមិនអាចមើលឃើញជាមុន។
៤/.ស្វែងរកកម្មវិធីជំនួយ(តំណបភ្ជាប់ស្កេន)
ការប្រើApp ជំនួយក៏អាចជួយអ្នកឲ្យដឹងថាតើកន្លែងនោះមានប្រដាប់ស្រូបសម្លេងបានផងដែរ។ ជាការល្អពេលអាចសម្រេចចិត្តស្នាក់នៅសណ្ឋាគារ ឬផ្ទះសំណាក់ណាមួយដើម្បីឲ្យប្រាកដថាទីនោះមានសុវត្ថិភាព អ្នកគួរតែដោនឡូតកម្មវិធី Sounds Scan មួយក្នុងទូរស័ព្ទដៃជាការល្អ៕
ដើម្បីទទួលបានព័ត៌មានបន្ថែម និងថ្មីៗ ព្រមទាំងរហ័សពីគេហទំព័រខ្មែរឡូតសូមចុច៖ https://t.me/khmerload
ប្រភព៖ https://toomanyadapters.com/find-hidden-cameras/
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]