កម្សាន្ត៖​ បើនិយាយពី បងប្អូនស្រីពីរនាក់ វាជារឿងធម្មតា ដែលឃើញបងស្រី មានមាឌធំជាងប្អូនស្រី ព្រោះដោយសារតែ បងស្រី បានចាប់កំណើតមកមុន និងទទួលបានការចិញ្ចឹមបីបាច់ថែរក្សាមុន​ ប្អូនៗផងដែរ។

ប៉ុន្តែ បច្ចុប្បន្ននេះ ភាគច្រើនវាហាក់ឃើញថា មនុស្សស្រីដែលមានឈ្មោះជាបង ស្រាប់តែមានមាឌតូចជាងប្អូនៗទៅវិញ ដែលជាកត្តាមួយដ៏គួរឲ្យងឿងឆ្ងល់មួយ ពីមនុស្សជាច្រើន។ ដោយឡែកខាងក្រោមនេះ គឺជាហេតុផលមួយចំនួនដែលបណ្ដាលឲ្យ មនុស្សដែលជាបងស្រី មានមាឌតូចជាងប្អូនស្រី នៅអាយុសមស្របណាមួយ៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១. កត្តាហ្សែន

យ៉ាងណាមិញ បើយោងតាមការស្រាវជ្រាវ កត្តាដែលបានធ្វើឲ្យមាឌរបស់បងស្រី តូចជាងប្អូនស្រី នោះគឺ ដោយសារតែ ហ្សែនពីកំណើតរបស់បងប្អូនស្រីទាំងពីរនាក់ ឬអាចជាកត្តាហ្សែនរបស់ឪពុកម្ដាយ ដែលធ្លាប់មានបញ្ហានេះពីមុនមក។

២. កត្តាសុខភាព

ចំពោះហេតុផលមួយ អាចនិយាយបានថា វាអាចទាក់ទងនឹងសុខភាពរបស់ម្ដាយ នៅពេលកំពុងតែពរពោះ ឬសុខភាពរបស់កូនច្បង ដែលមិនអំណោយផលពីកំណើត ដែលធ្វើសុខភាព និងរាងកាយទន់ខ្សោយ។ 

៣. មិនបានមើលថែរក្សាឬខ្វះបទពិសោធន៍

សម្រាប់ហេតុផលមួយចំនួនទៀត ដូចដែលបានឃើញជាក់ស្ដែងនោះគឺ ដោយសារតែ ក្រោយពីកូនបង បានចាប់កំណើតរួចហើយ ពេលខ្លះ​ឪពុកម្ដាយ មិនបានមើលថែរក្សាដិតដល់ ដោយមានការកង្វះពីរបបអាហារ ឬពេលខ្លះ ដោយសារតែនេះគឺជាកូនដំបូង ធ្វើឲ្យឪពុកម្ដាយថ្មីថ្មោង ខ្វះបទពិសោធន៍នៅក្នុងការមើលថែ។

៤. ធ្វើការច្រើន

សម្រាប់ចំណុចមួយនេះ ជឿជាក់ថា មនុស្សជាច្រើនប្រាកដជាបានដឹងហើយថា បើទោះបីជា កូនច្បងបានចាប់កំណើតមុន ស្គាល់ពិភពលោកខាងក្រៅមុន ព្រមទាំងទទួលបានការមើលថែពីឪពុកម្ដាយមុនក៏ពិតមែន ប៉ុន្តែបន្ទាប់ពីនោះ អ្នកដែលជាកូនបង ត្រូវធ្វើការច្រើនជាងកូនប្អូន ព្រោះខ្លួនជាមនុស្សធំ ត្រូវជួយសម្រួលដល់ការងាររបស់ឪពុកម្ដាយ ៕

ប្រភព៖ https://www.quora.com/Do-younger-siblings-tend-to-grow-taller-than-their-older-siblings?

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]