យល់ដឹង៖ នៅក្នុងសង្គមគ្រួសារនីមួយៗ មិនថាប្រទេសណាក៏ដូចប្រទេសណាដែរ គឺតែងតែមានគ្រួសារមួយចំនួនដែល មានបញ្ហាពាក់ព័ន្ធនឹង ការផឹតក្បត់គ្នា នៅក្នុងនោះគេសង្កេតឃើញថា ភាគរយច្រើនណាស់ដែលបុរសបានក្បត់ចិត្តប្រពន្ធលួចទៅទាក់ទងស្រីថ្មី ដែលធ្វើឱ្យប្រពន្ធគ្រាំគ្រាស្ទើរឆ្កួត និងមានគូស្វាមីខ្លះទៀតរហូតឈានដល់ ការលែងលះគ្នាចោលប្រពន្ធកូន ក៏ព្រោះតែឥទ្ធិពលស្រីស្នេហ៍ថ្មីពង្វក់អារម្មណ៍គេ រហូតភ្លេចគ្រាលំបាកៗដែលបានឆ្លងកាត់មកជាមួយប្រពន្ធដើមអស់។

បញ្ហាទាំងអស់នេះពិតណាស់ថាមកពីខាងបុរសដែលបានទៅទាក់ទងស្រីថ្មី តែបើបុរសនោះឈានដល់អាចបោះបង់ប្រពន្ធកូនទៅយកស្រីស្នេហ៍ថ្មីធ្វើជាប្រពន្ធចុង និងអាចរួមរស់នៅជាមួយគ្នា ទៀតនោះ គឺមានន័យថានារីម្នាក់នោះពិតជាមានឥទ្ធិពលពិសេស និងមានចំណុចពិសេសរបស់គេនៅក្នុងខ្លួន ឬ នាងអាចមានល្បិចសម្រាប់ទាក់ទាញអារម្មណ៍របស់ស្វាមីអ្នកមិនឱ្យបែកចេញពីនាងបាន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ថ្ងៃនេះសូមនាំមិត្តៗនារីដែលជាភរិយាទាំងអស់មកដឹងពីល្បិចខ្លះៗដែលស្រីក្រៅព្យាយាមធ្វើដើម្បីឆក់យកបេះដូងរបស់ស្វាមីអ្នកបានដោយងាយ។

   Join Us ៖ https://t.me/khmerload

១. ស្វែងយល់ពីស្វាមី និងគ្រួសារអ្នក

រូបតំណាង

មុនពេលដែលនារីម្នាក់នោះមកទាក់ទងស្វាមីអ្នកនាងក៏អាចមានល្បិចក្នុងការធ្វើយ៉ាងមិចដើម្បីឱ្យបានជួបជាមួយប្ដីរបស់ អ្នកឱ្យបានញឹកញាប់ នាងស្វែងរកកន្លែងដែលស្វាមីអ្នកតែងតែទៅ ស្វែងរកមនុស្សដែលស្និទ្ធស្នាលនឹងស្វាមីអ្នកដើម្បីសាកសួរពត៌មានផ្សេងៗពីប្ដីអ្នក ពីគ្រួសារបស់អ្នក ស្វែងយល់ពីស្វាមីអ្នកកាន់តែច្រើនហើយក៏ចូលខ្លួនមកក្នុងជីវីតស្វាមីរបស់អ្នក។

២. រកឪកាសដើម្បីបានណាត់ជាមួយគ្នានៅពេលយប់

រូបតំណាង

នារីដែលនាងចង់ទាក់ទងស្វាមីអ្នកដ៏ទៃ ច្បាស់ណាស់ថារឿងអ្វីក៏នាងអាចធ្វើបានដែល មិនថាការខាតបង់អ្វីនោះទេសំខាន់ឱ្យតែបាននៅក្បែរហើយស្និទ្ធស្នាលសិន នោះជាជំហានដែលនាងបានឈានចូលក្នុងជីវិតស្វាមីរបស់នាងហើយ។

៣. នៅជាមួយពេលដែលប្ដីអ្នកមានបញ្ហាគ្រប់ពេល

រូបតំណាង

រឿងនេះពិតជាសំខាន់ខ្លាំងណាស់នាងនឹងចូលមកលួងលោមស្វាមីអ្នកពេលដែលគាត់មានបញ្ហាផ្សេងៗ ជាពិសេសនោះនៅពេលដែលអ្នក និងស្វាមីអ្នកមានជំលោះ ពេលនោះនាងនឹងចូលខ្លួនជាជនទីបីសម្រាប់ប្ដីអ្នក ដើម្បីឱ្យគេមានអារម្មណ៍ធូរស្បើយ និង មានអារម្មណ៍ថាគ្មានអ្នកណាល្អជាងនាងនោះទេ។

៤. បង្កើតនូវទំនុកចិត្តដល់ស្វាមីអ្នកកាន់តែខ្លាំង

រូបតំណាង

ជាធម្មតាទំនុកចិត្តគឺជារឿងដ៏សំខាន់បំផុតរបស់មនុស្សគ្រប់គ្នា ដូច្នេះហើយនាងនឹងខិតខំសាងនូវទំនុកចិត្តកាន់តែច្រើនដល់ស្វាមីអ្នក នោះនាងនឹងបានអ្វីគ្រប់យ៉ាង ដែលនាងចង់បាន សូម្បីតែស្វាមីរបស់អ្នកក៏គេអាចយកបានដោយងាយផងដែរ។

៥. ចូលចិត្តប្រើសម្ដីផ្អែម និងការសរសើរទៅកាន់ស្វាមីអ្នក

រូបតំណាង

ជាការពិតណាស់បុរសគ្រប់រូបមិនចូលចិត្តនារីដែលរអ៊ូ និយាយច្រើន រករឿង មិនចេះចប់នោះទេ ដូចនេះហើយ នារីនោះនាងនិងប្រើនូវសម្ដីដ៏ផ្អែម និងពាក្យសរសើរ បញ្ជូរទៅកាន់ស្វាមីអ្នក ហើយគេនិងគិតថាគេនៅជាមួយនាងគឺមានក្ដីសុខជាខ្លាំង​៕ 

ប្រភព៖​ https://www.google.com/amp/s/women.mthai.com/love-sex/dating/191422.html/amp

  

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]