យល់ដឹង ៖ ពិតណាស់ ក្នុងជីវិតអាពាហ៍ពិពាហ៍នីមួយៗ តែងតែជួបបញ្ហាជៀសមិនផុតឡើយ ម្តងជាប្រពន្ធ ម្តងជាប្តី ដូចពាក្យចាស់ពោលថា ចានក្នុងរាងតែងទង្គិច នេះបង្ហាញយ៉ាងច្បាស់ថា រស់នៅក្រោមដំបូលផ្ទះតែមួយ ធ្វើយ៉ាងដូចម្តេច ក៏គេចពី ការទាស់សម្តីគ្នាបានដែរ។

ជាមួយគ្នានេះ សម្រាប់បងប្អូនសុភាពនារីមួយចំនួន តែងខ្លោចផ្សាចិត្ត ឱបទុក្ខសម្រក់ទឹកភ្នែក ព្រោះមានស្វាមីជា ព្រាននារី ឃើញស្រីៗមិនបាន តែងទៅទាក់ទង ទោះដឹងថា មិនប្រាកដប្រជាក៏ពិតមែន តែចិត្តជា ភរិយាតែង ឈឺផ្សាខ្លាំង ពេលឃើញស្វាមីខ្លួនបែបនេះ មិនស្មោះត្រង់មួយនឹងមួយជាមួយខ្លួន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ពិតណាស់ ប្រសិនបើដឹងថា ស្វាមីខ្លួនជា ព្រានស្នេហ៍ មានលួចលាក់ស្រីខាងក្រៅ តែផ្ទុយទៅវិញ ក្នុងនាមជាភរិយា មិនចង់ដើរដល់ផ្លូវបែកបាក់ ស្ពាយឈ្មោះជាស្ត្រីមេម៉ាយ ហើយក៏មិនចង់លែងលះនោះ វិធីតែមួយគត់ គឺរៀនកាត់ចិត្ត។ គ្រាន់តែលើកឡើងនូវ រឿងកាត់ចិត្តនេះ ជឿជាក់ថា ប្រាកដជាមានសំណូរចោទសួរជាច្រើន ថាគួររៀនកាត់ចិត្តដូចម្តេចទៅ?

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលវិធីសាស្ត្រដូចខាងក្រោមតទៅ ៖

១.រៀនទទួលយក

មនុរស្សដែលជួបនឹងស្វាមីធ្លាប់មាន អ្វីនឹងស្រីក្រៅនេះ តែងឆ្លងកាត់៣ដំណាក់កាល ដែលដំណាក់កាលទី១ គឺ ការបដិសេធ ពេលអ្នកប្រាប់ខ្លួនឯងថា «រឿងនេះមិនអាចកើតឡើង ចំពោះខ្ញុំបានទេ!» បន្ទាប់មក ដំណាក់កាល សាកសួរ អ្នកអាចសួរខ្លួនឯងថា "ហេតុអ្វីបានជា រឿងនេះកើតឡើង តើខ្ញុំធ្វើខុសអ្វី? ចុងក្រោយ ដំណាក់កាលទីបី គឺ ការទទួលយ អ្នកត្រូវតែទទួលយកថា រឿងទាំងនេះ​ បានកើតឡើងហើយ ដូច្នេះ អ្នកត្រូវរៀនទទួលយក ហើយបើកចិត្តឲ្យទូលាយ។

២.រស់នៅក្នុងពេលបច្ចុប្បន្ន

អ្នកមិនអាចទស្សន៍ទាញ ថ្ងៃអនាគតបានទេ អ្វីដែលអ្នកអាចទទួលបាននៅថ្ងៃអនាគត គឺអាស្រ័យនឹង ការឆ្លើយតបរបស់អ្នកនៅពេលបច្ចុប្បន្ន ដូច្នេះ បើទោះបី ស្វាមីធ្លាប់ក្បត់ចិត្តអ្នក ហើយអ្នកមិនគិតរឿងលែងលះ នោះ គ្រាន់តែ ធ្វើដូចរឿងធម្មតាទៅបានហើយ អាចអង្គុយហូបបាយជាមួយគ្នា ដូចដើម។\

៣.ប្រឹងថែចំណងអាពាហ៍ពិពាហ៍

ដើរតួក្នុងខ្លួន ជាអ្នកធ្វើឲ្យចំណងអាពាហ៍ពិពាហ៍ បែកធាងបែបនេះ ហើយទទួលស្គាល់ថា អ្នក ប្រហែលជា បានបង្កើតកំហុស ដែលរួមចំណែក ដល់អាពាហ៍ពិពាហ៍ មានស្ថានភាពមិនល្អបែបនេះ ការធ្វើដូច្នេះ អាចធ្វើឲ្យអ្នក រកឃើញពីប្រភព នៃតម្រូវការរបស់ស្វាមី យ៉ាងច្បាស់ ហើយនេះក៏អាចរក្សាចំណងទំនាក់ទំនងបាន។

៤.និយាយត្រង់

រកពេលសមរម្យណាមួយ ដើម្បីប្រាប់ទៅស្វាមីរបស់អ្នកតាមត្រង់ថា អ្នកដឹងថា ស្វាមីកំពុងទាក់ទងនឹងស្រីផ្សេង ហើយប្រាប់ពីទំហំនៃការឈឺចាប់ និងផលប៉ះពាល់ដល់ ចំណងអាពាហ៍ពិពាហ៍ ប្រសិនបើអ្នកមានកូនទៀតនោះ គួរតែលើកផលលំបាកដល់កូនៗ ពេលដែលមាន ឪពុកដើរលើផ្លូវនេះ ដោយសន្សឹមៗ ព្រោះពេលខ្លះ នេះក៏អាចជួយឲ្យស្វាមីអ្នក ភ្ញាក់រឮកបាន។

៥.ឈប់ខ្វាយខ្វល់

ប្រសិនបើអ្នក បានព្យាយាមគ្រប់មធ្យោបាយ ដើម្បីរក្សាចំណងនេះឲ្យរឹងមាំ តែស្វាមីនៅ មិនផ្លាស់ប្តូរទម្លាប់ លួចមានក្រៅនេះទៀត អ្នកឈប់ខ្វាយខ្វល់ ហើយធ្វើចិត្តឲ្យស្ងប់ រៀនកាត់ចិត្ត និងប្រាប់ខ្លួនថា គេមិនស្រលាញ់យើង គេមិនខ្វល់ពីការឈឺចាប់ក្នុងនាមភរិយាទេនោះ យើងក៏កុំព្យាយាមឱបទុក្ខតែឯងអី៕

ប្រភព៖ https://oureverydaylife.com/steps-save-marriage-after-husband-cheated-22316.html

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]