បន្ទាយមានជ័យ៖ យោងតាមសេចក្តីប្រកាសព័ត៍មាន របស់រដ្ឋបាលខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១នេះ រដ្ឋបាល បានរកឃើញករណីវិជ្ជមានកូវីដ១៩ ចំនួន៣០នាក់ ដែលសុទ្ធសឹងជាពលករត្រឡប់មកពីប្រទេសថៃ។
ក្នុងនោះដែរ រដ្ឋបាលខេត្ត ក៏បានជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ និង សាធារណៈជន ដែលបានប៉ះពាល់ជាមួយអ្នកជំងឺ ដោយផ្ទាល់ ត្រូវរួសរាន់ មកជួបក្រុមគ្រូពេទ្យ និង ធ្វើចត្តាឡីស័ក ដើម្បីយកសំណាក ទៅពិនិត្យ និងអ្នកប៉ះពាល់ដោយប្រយោល ត្រូវធ្វើចត្តាឡីស័ករៀងៗខ្លួននៅតាមផ្ទះ ដោយមិនត្រូវពាក់ព័ន្ធជាមួយអ្នកដទៃ ជាដាច់ខាត។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្នុងករណីដែលមានការប្រែប្រួលសុខភាពខុសប្រក្រតី ដូចជា ឡើងកម្តៅពី៣៧ អង្សារសេ ក្អក ឬកណ្តាស់ ហៀរសំបោរ ឈឺបំពង់ក មានកំហាក ថប់ដង្ហើម ត្រូវប្រញាប់ទំនាក់ទំនង ក្រុមឆ្លើយតបបន្ទាន់នៃមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត និង អាជ្ញាធរមូលដ្ឋាន តាមរយៈលេខ ០១២ ៧២ ៤០ ៤២ និង ០១២ ៩៤ ៨៧ ៧៩៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]