កំពង់ស្ពឺ៖ គោលបំណងធំរបស់ foodpanda​ នៃការពង្រីកសេវាកម្មរបស់ខ្លួនមិនឈប់ឈរ និងការមកដល់ខេត្តកំពង់ស្ពឺ នៅថ្ងៃទី៣១ ខែឧសភា នេះ នៅក្នុងស្ថានការនៃការរីករាលដាលកូវីដ១៩នេះ កាន់តែរីករាលដាលនៅតាមបណ្ដាខេត្ត គឺដើម្បីអាច​ចូលរួម​ជួយទប់ស្កាត់ការរីករាលដាលនៃកូវីដ-១៩​  និង​រំពឹងចង់ជួយសម្រួលដល់ម្ចាស់អាជីវកម្មតូច​ មធ្យម អោយមានការលក់ដូរកាន់តែប្រសើរក្នុងពេលវេលាដ៏លំបាកនេះ។ 

foodpanda ពង្រីកសាខាមកដល់ខេត្តកំពង់ស្ពឺ
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លើសពីនេះទៅទៀត foodpanda  ក៏នឹងជួយសំរួលទុកលំបាកដល់ប្រជាជនទាំងអស់គ្នាក្នុងខេត្តមួយនេះ ឲ្យរួចផុតពីការប្រឈមនឹងការឆ្លងមេរោគកូវីដ-១៩ ដែលកំពុងផ្ទុះខ្លាំងនាពេលបច្ចុប្បន្ន ដោយធ្វើការកុម្ម៉ង់ទិញសម្ភារៈប្រើប្រាស់ ស្បៀង​ និង​ម្ហូបអាហារសម្បូរបែបដឹកជូន​ដល់ផ្ទះដោយមិនចាំបាច់ចេញទៅក្រៅ នាំមានហានិភ័យដល់គ្រួសារ។

បច្ចុប្បន្ននេះ ទោះបីប្រទេសយើងបើកដំណើរការឡើងវិញ ក៏យើងត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់ ដោយសារស្ថានភាពកូវីដនៅកម្ពុជាមិនទាន់ធូរស្បើយនៅឡើយទេ ដែលទាមទារឱ្យបងប្អូនត្រូវបន្ត ៣កុំ ៣ការពារ និង កុំចេញក្រៅបើមិនមានការងារចាំបាច់។ ដូច្នេះហើយដើម្បីទប់ស្កាត់ការរីករាលដាលនៅក្នុងសហគមន៍ foodpanda​ លើកទឹកចិត្តដល់ប្រជាជនអោយនៅផ្ទះដោយធ្វើការកុម្មង់តាម app foodpanda  ភ្ញៀវទាំងអស់គ្នានឹងទទួលបាននូវសេវាកម្មរហ័សទាន់ចិត្ត សុវត្ថិភាពបំផុត តាមរយៈការទូទាត់តាមបែបឌីជីថល (Cashless Payment) ដែលអាចជួយកាត់បន្ថយការប៉ះពាល់ផ្ទាល់ ហើយអាហារភេសជ្ជៈនិងដឹកជូន​ដល់មុខផ្ទះតែម្តង។

foodpanda ពង្រីកសាខាមកដល់ខេត្តកំពង់ស្ពឺ

foodpanda តែងតែមិនភ្លេចនូវការផ្ដល់ជូននូវសេវាកម្ម និងប្រូម៉ូសិនពិសេសជូនដល់អតិថិជនខ្លួនឥតឈប់ឈរ ដោយលោកអ្នកគ្រាន់តែប្រើកូដ ‹‹ HELLOKPS ›› ដើម្បីទទួលបាន 50% off, រហូតដល់ 3$សម្រាប់ការកុម្មង់ចាប់ពី 3$ឡើងទៅ (សម្រាប់អតិថិជនថ្មីក្នុងខេត្តកំពុងស្ពឺតែប៉ុណ្ណោះ)។ ​ការកម្ម៉ង់ ងាយៗជាមួយនិងអាហារឆ្ងាញ់ៗជាច្រើនមុខ បានទាំងសុវត្ថិភាព​ សេវាកម្មរហ័ស និងការបញ្ចុះតម្លៃយ៉ាងច្រើនសន្ធឹកសន្ធាប់។ 

គួរបញ្ជាក់​ដែរថា ការចូលរួមជួយសង្គម គឺ​ជា​ផ្នែកមួយនៃ​ចក្ខុវិស័យរបស់ក្រុមហ៊ុន foodpanda ។ ក្រៅពី​ផ្តល់ជូននូវការងារ​ជាច្រើនដល់​ប្រជាពលរដ្ឋខ្មែរ ក្រុមហ៊ុនដឹកជញ្ជួនរហ័សមួយនេះ តែងបន្តជួយគាំទ្រសង្គម តាមរយៈសកម្មភាពសប្បុរសធម៌ជាច្រើន។ ក្នុងអំឡុងផ្ទុះកូវីដនេះ ក្រុមការងាររបស់ foodpanda បានឧបត្ថម្ភសម្ភារពេទ្យ សម្ភារៈប្រើប្រាស់ការពារមេរោគកូវីដ-១៩ អាល់កុល ,ម៉ាស់ ,និង ទឹកបរិសុទ្ធ ជូនដល់សាលាខេត្តកំពង់ស្ពឺ។   

ជាការពិតណាស់! foodpanda ជាកម្មវីធីកុម្ម៉ង់អាហារដ៏ពិសេសមួយនៅលើទូរស័ព្ទដៃដែលមានការគាំទ្រយ៉ាងច្រើនក្នុងតំបន់អាស៊ីដោយសារសេវាកម្មដឹកជញ្ជូនរហ័សទាន់ចិត្ត ជម្រើសអាហារដ៏សម្បូរបែប និងការផ្ដល់ជូនប្រូម៉ូសិនឥតឈប់ឈរ។

ក្រុមហ៊ុន​ដឹក​ជញ្ជូន foodpanda ​កំពុង​ពេញ​និយម​ប្រើប្រាស់​ខ្លាំង​នៅ​ប្រទេស​ជា​ច្រើន​ក្នុង​តំបន់​អាស៊ី ដែល​បាន​ចូល​មក​ដល់​កម្ពុជា​ក្នុង​ឆ្នាំ ២០១៩ និង​កំពុង​ដំណើរ​ការ​យ៉ាង​សកម្ម​នៅ ភ្នំពេញ, សៀមរាប, បាត់ដំបង, កំពង់ចាម, កំពត, កំពង់ធំ, កំពង់សោម, ប៉ោយប៉ែត, បន្ទាយមានជ័យ, ខេត្តពោធិ៍​សាត់, និងខេត្តកំពង់ស្ពឺ៕ 

សូមអនុវត្តអោយបានខ្ជាប់ខ្លួននូវវិធានការ ៣ការពារ ៣កុំ ដើម្បីទប់ស្កាត់ការរីករាលដាលជម្ងឺ COVID19

foodpanda ពង្រីកសាខាមកដល់ខេត្តកំពង់ស្ពឺ
foodpanda ពង្រីកសាខាមកដល់ខេត្តកំពង់ស្ពឺ
foodpanda ពង្រីកសាខាមកដល់ខេត្តកំពង់ស្ពឺ
foodpanda ពង្រីកសាខាមកដល់ខេត្តកំពង់ស្ពឺ
foodpanda ពង្រីកសាខាមកដល់ខេត្តកំពង់ស្ពឺ
វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]