រាជធានីភ្នំពេញ ៖ កក្រើកមិនស្ទើរឡើយ សំណុំរឿងប្តឹងផ្តល់របស់ លោកឧកញ៉ា ហេង សៀ ម្ចាស់រោងចក្រកញ្ចប់ល្បីល្បាញរបស់កម្ពុជា និងពិធីការិនីប៉ុស្ត MyTV កញ្ញា មាន ពេជ្ររីតា(យូប៊ី) ធ្វើឲ្យមហាជន ផ្ទុះចំណាប់អារម្មណ៍ជាខ្លាំង ចង់ដឹងថា ការពិតទៅជាយ៉ាងណា។
ពិតណាស់ ក្នុងករណីនេះ មិនត្រឹមតែ ជាប់ពាក់ព័ន្ធតែមនុស្ស២នាក់ខាងលើនេះទេ សូម្បីតែ កូនប្រសារប្រុស និងកូនស្រី លោកឧកញ៉ា ក៏ត្រូវបានសង្ស័យថា ពាក់ព័ន្ធ ដែលហេតុនេះហើយ ទើបមហាជន កាន់តែចង់ដឹងចង់ឮកាន់តែខ្លាំងឡើង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សតែផ្ទុយទៅវិញ ក្រោយពី បែកធ្លាយហេតុការណ៍ពិតប្រាកដ ដែលកញ្ញារូបនេះ បានរៀបរាប់យ៉ាងលម្អិត នៃដំណើរដើមទងនោះ ករណីនេះក៏ហាក់មានសភាពស្ងប់ស្ងាត់ ធ្វើឲ្យមនុស្សម្នាជាច្រើន សង្ស័យថា សំណុំរឿងនេះ ត្រូវបានបញ្ចប់ដោយស្ងាត់ៗ។
បន្ទាប់ពីលេចឮដំណឹងនេះ ដើម្បីការពាក្យ យុត្តិធម៌ ជូនកញ្ញា ក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោ ដែលបានកំពុងការពារក្តីជូនកញ្ញា បានរៀបរាប់បញ្ជាក់ថា សំណុំរឿងលោក ហេង សៀ ប្តឹងកញ្ញា យូប៊ីនោះ សមត្ថកិច្ចកំពុងស៊ើបសួរ ដោយកញ្ញា យូប៊ី បានចូលបំភ្លឺ២លើករួចហើយ ខណៈលោក ហេង សៀ បានចូលបំភ្លឺ១លើករួចដែឬ។ ដោយសារតែពិនិត្យឃើញថា កញ្ញា យូប៊ី គ្មានកំហុស មេធាវីបានដាក់ការស្នើសុំ ទៅចៅក្រមស៊ើបសួរឲ្យ លើកលែងការចោទប្រកាន់នេះ។
ដោយឡែក បណ្តឹងកញ្ញា ចំពោះលោក ហេង សៀ ទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ត្រូវបាន ព្រះរាជអាជ្ញា បង្វិលទៅស្នងការនគរបាលរាជធានីភ្នំពេញ ធ្វើការស្រាវជ្រាវជាបឋម ដោយដើមបណ្តឹង បានចូលបំភ្លឺជូនសមត្ថកិច្ចហើយ តែភាគីចុងចោទ មិនដឹងច្បាស់ថា ចូលហើយឫនៅទេ។
យ៉ាងណាមិច ក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោ មេត្តាឲ្យបងប្អូនកំពុងតាមដានករណីនេះ ពិចារណាឲ្យបានត្រឹមត្រូវ និងច្បាស់លាស់ជាមុនសិន មុននឹងសន្និដ្ឋាន ឫវិនិច្ឆ័យ៕
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]