ភ្នំពេញ៖ ជានិច្ចកាល អ្នកនិយមលេងបណ្តាញសង្គម ស្រទាប់យុវវ័យ ប្រាកដជាស្គាល់ដល់តារាសម្តែងស្រលាញ់ភេទដូចគ្នា ហ៊ា ហ័ង ដែលយើងតែងតែឃើញ ក្នុងការចូលរួមសម្តែងរឿង ជាមួយនឹង ម៉ែ សេះ ក៏ដូចជា Peypey Dy ជាដើម ដែលទទួលបានការគាំទ្រពីសំណាក់មហាជន ជាមួយនឹងវីដេអូឃ្លឹបរបស់ពួកគេ។ 

ដោយឡែក តារាប្រុសវ័យក្មេងរូបនេះ ក៏ទទួលបានការចាប់អារម្មណ៍ផងដែរ ក្នុងការតុបតែងខ្លួនយ៉ាងសមសួន ពេលគេតែងស្រីម្តងៗ ជាមួយសម្រស់ដ៏ស្រស់សោភា ដែលមានភ្នែកធំៗ ច្រមុះខ្ពស់ស្រួច ស្បែកសស្អាត និងរាងស្រឡូនរបស់តារាសង្គមរូបនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តួយ៉ាងក្នុងនោះដែរ កាលពីថ្មីៗនេះតារាសម្តែងវ័យក្មេងរូបនេះ បានបង្ហោះរូបមួយប៉ុស្តិ៍ នៅគណនីហ្វេសប៊ុករបស់ខ្លួន កំពុងទទួលបានការចាប់អារម្មណ៍ជាខ្លាំង ក្នុងការតុបតែងសក់ ក៏ដូចជាមុខមាត់ ព្រមទាំងសម្លៀកបំពាក់ស៊ិចស៊ី ដែលបានផ្លាស់ប្ដូរទៅជាមនុស្សស្រីបានយ៉ាងស្រស់ស្អាតម្នាក់ មើលសឹងតែមិនស្គាល់។

ម៉្យាងវិញទៀត នៅពេលដែលបានឃើញហើយ បានធ្វើឲ្យអ្នកគាំទ្រជាច្រើន លាន់មាត់សរសើរថា នៅពេលដែលលោកតែងខ្លួនបែបនេះ ពិតជាមានភាពស្រស់ស្អាត មិនចាញ់មនុស្សស្រីនោះទេ ជាពិសេសនោះរាងដ៏សែនស្តើង ចង្កេះមួយក្តាប់ ពិតជាសាកសមទៅនឹងជើងវែងដ៏ស្រឡូន ធ្វើឲ្យមិត្តនារីៗ លួចច្រណែនគ្រប់ៗគ្នា៕  

សូមទស្សនារូបភាពខាងក្រោម៖

ហ៊ា ហ័ង
ហ៊ា ហ័ង
ហ៊ា ហ័ង ពេលតែងស្រី
ហ៊ា ហ័ង ពេលតែងស្រី
ហ៊ា ហ័ង ពេលតែងស្រីរូបភាពថ្មី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]