ភ្នំពេញ៖ Royal Enfield ដែលជាមេដឹកនាំពិភពលោកផ្នែកម៉ូតូធុនមធ្យម (250cc-750cc) នៅថ្ងៃនេះ បានប្រកាសពីការបើកដំណើរការម៉ូឌែលបែប Easy Cruiser ស៊េរីថ្មីសន្លាងបំផុត នៅក្នុងប្រទេសកម្ពុជានោះគឺ Royal Enfield Meteor 350។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សMeteor 350 ស៊េរីថ្មី បានបន្ថែមទំព័រមួយទៀតដល់កេរ្តិ៍ដំណែលរបស់ Royal Enfield ក្នុងការផលិតម៉ូតូបែប cruisers ដែលហ្វេនរបស់ពួកគេចូលចិត្តជិះ។ ចាប់ផ្តើមនៅទសវត្សឆ្នាំ១៩៩០ ជាមួយ Citybike បន្ទាប់មក Lightning ,ម៉ូតូបែប cruiser បើកបរនៅក្នុងផ្លូវលឿនបំផុត (highway) ដំបូងរបស់ឥណ្ឌា , Royal Enfield នៅតែបន្តការផលិតម៉ូតូដោយក្នុងឆ្នាំ ២០០២ បានបញ្ចេញម៉ូឌែល Thunderbird ជំនាន់ដំបូង។ ការវិវឌ្ឍន៍ជាបន្តបន្ទាប់ រាប់ចាប់ពី UCE twin-spark Thunderbird ឆ្នាំ២០០៨ មកដល់ Thunderbird X ឆ្នាំ២០១៨ បានកំណត់បន្ថែមទៅលើផ្នែកនៃម៉ូឌែលបែប cruiser របស់ឥណ្ឌា ដោយរួមបញ្ចូលគ្នារវាងការធ្វើដំណើរតាមផ្លូវកៅស៊ូឆ្ងាយៗ ជាមួយការធ្វើដំណើរក្នុងទីក្រុងទំនើប។ ការកសាងកេរ្តិ៍តំណែលដ៏សំបូរបែប និងបទពិសោធន៍នៃការជិះម៉ូតូក្នុងដំណើរវែងឆ្ងាយ Meteor 350 ត្រូវបានគេកំណត់ថា នឹងធ្វើឱ្យការធ្វើដំណើរកាន់តែទៅមុខ និងវែងឆ្ងាយជាងនេះទៀត។
Meteor 350 មានឈ្មោះចេញពីនិមិត្តរូបមួយនៃម៉ូតូ Royal Enfield ដ៏ល្បីល្បាញក្នុងទសវត្សរ៍ឆ្នាំ ១៩៥០។ ត្រូវបានដាក់ឱ្យដំណើរការនៅចុងឆ្នាំ១៩៥២ Meteor គឺជាម៉ូតូទេសចរណ៍ដ៏អស្ចារ្យមួយដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញ អស់រយៈពេលជាយូរឆ្នាំមកហើយ។ Royal Enfield Meteor 350 ថ្មី ដូចទៅនឹង Meteor ជំនាន់មុនដែរ ដោយភ្ជាប់មកជាមួយស្ទីលរបស់ Royal Enfield ហើយបន្ថែមនូវអ្វីថ្មីជាច្រើន និងត្រូវបានកំណត់ថាជាម៉ាស៊ីនដ៏អស្ចារ្យមួយ សម្រាប់សម័យកាលបច្ចុប្បន្ននេះ។
អត្ថាធិប្បាយស្តីពីការដាក់ឲ្យដំណើរការ Royal Enfield Meteor 350 លោក Siddhartha Lal នាយកគ្រប់គ្រងក្រុមហ៊ុន Eicher Motors Ltd បានមានប្រសាសន៍ថា៖
ឌីហ្សាញ និងអភិវឌ្ឍដោយក្រុមអ្នកឌីហ្សាញ និងវិស្វករ ដែលមានទេពកោសល្យ និងមានមូលដ្ឋាននៅមជ្ឈមណ្ឌលបច្ចេកទេសទំនើបបំផុតរបស់ក្រុមហ៊ុន Royal Enfield នៅ Chennai ,Tamil Nadu និង Bruntingthorpe ,UK, Meteor 350 គឺជាម៉ូតូដែលទាក់ទាញ មិនអាចប្រកែកបាន។ គុណភាពនៃការសម្រិតសម្រាំង -មេកានិក, គ្រឿងបំពាក់ និងការសម្អិតសម្អាងចុងក្រោយត្រូវបានបង្កើនដល់កម្រិតថ្មីមួយ ដើម្បីផ្តល់ជូននូវម៉ូតូទំនើបលំដាប់ខ្ពស់បំផុត ខណៈពេលដែលនៅតែរក្សានូវធាតុដ៏សំខាន់របស់ Royal Enfield។ ជាមួយ ម៉ាស៊ីនស៊ីឡាំងតែមួយ air-oil cooled 349cc ម៉ូឌែល Meteor បង្កើតកម្លាំង 20.2 bhp និង 27 Nm នៃកម្លាំងបង្វិលជុំ 4000 rpm ជាលទ្ធផលធ្វើឱ្យសម្លេងមិនលឺខ្លាំង ដែលនេះជាលក្ខណៈគ្រឹះនៃ cruiser។ ត្រូវបានឌីហ្សាញឡើងជាមួយនឹង balancer shaft , វេទិកាថ្មីនេះ ផ្តល់នូវបទពិសោធន៍នៃការបើកបរដោយរលូន និងបទពិសោធន៍ក្នុងការជិះកាន់តែល្អប្រសើរ ខណៈពេលដែលការយកចិត្តទុកដាក់ នៅតែរក្សាយ៉ាងល្អ និងជាចាំបាច់បំផុតពី Royal Enfield។
ការឆ្លើយតបយ៉ាងរហ័សនៃអេឡិត្រូនិកនៅពេលចាក់ប្រេងឥន្ធនៈ ត្រូវបានធ្វើឱ្យប្រសើរសម្រាប់ការបញ្ឆេះម៉ាស៊ីនដោយទំនុកចិត្ត និងមិនមើលទៅខំប្រឹងខ្លាំង បើទោះបីជាស្ថិតក្នុងអំឡុងពេលត្រូវបន្ថែមល្បឿនក៏ដោយ។ សម្រាប់ភាពអាចបត់បែនបាន ម៉ាស៊ីនថ្មីមានប្រអប់លេខ 5-speed ដោយហ្គែរលេខ 5 ជាកម្លាំងរុញច្រានសម្រាប់ការបើកបរក្នុងល្បឿនលឿនបំផុតដោយមិនចាំបាច់ប្រើកម្លាំងសង្កត់ និងសន្សំសំចៃប្រេងខ្ពស់ ក្នុងការជិះលើផ្លូវហាយវេ ហើយមានបន្ទះអំប្រ៊ីយ៉ាចំនួន 7 សម្រាប់ការផ្លាស់ប្តូរហ្គែរ ងាយស្រួលក្នុងដាក់លេខនៅពេលបើកបរ។
ស៊ុមភ្លោះរាងមូលរង្វង់របស់ Meteor 350 ត្រូវបានឌីហ្សាញឡើងដើម្បីបង្កើនទំនុកចិត្តនៅក្នុងស្ថានភាពផ្លូវកាច់កុងច្រើន មានភាពរឹងមាំនៅលើផ្លូវល្បឿនលឿន និងងាយគ្រប់គ្រងនៅតាមដងផ្លូវក្នុងទីក្រុងដែលមមាញឹក។ កៅអីដែលមានកម្ពស់ទាប និងចំណុចកណ្តាលនៃទំនាញផែនដីរួមផ្សំជាមួយនឹងកម្លាំង និងភាពរឹងមាំរបស់វា បង្កើតបានជា ម៉ូតូដ៏ប្រសើរបំផុតសម្រាប់អ្នកជិះនៅទីក្រុង ដែលស្វែងរកការផ្សងព្រេង។ ឈ្នាន់សម្រាប់ដាក់ជើង ទាំងប្រណីត និងផ្ដល់ផាសុកភាព ត្រូវបានបង្កើតឡើងដោយដែក 41mm និង 130mm ហើយបំពង់រម៊ូខ្ចៅភ្លោះ ជាប្រភេទឆក់ចូល ជាមួយបូមដែលមានរ៉ឺស័រ ៦ថ្នាក់នៅគូទក្រោយម៉ូតូ។ ចំពោះបទពិសោធន៍នៃការជិះ cruiser ពិត ឈ្នាន់ដាក់ជើង ត្រូវបានតំឡើងដោយមានចង្កឹះដាក់លេខ និងដោះលេខ។
ការដាក់បង្ហាញម៉ូឌែល Meteor 350 គឺជារបកគំហើញថ្មីរបស់ Royal Enfield នោះគឺ TBT (Turn-By-Turn) ដែលត្រូវបានគេស្គាល់ថាជា Royal Enfield Tripper ដែលជាឧបករណ៍បង្ហាញផ្លូវ និងស្ទង់មើលទិសទី រួមទាំងទិសដៅ ក្នុងពេលវេលាជាក់ស្ដែង ដោយត្រូវបានបង្កើតឡើងភ្ជាប់ជាមួយវេទិកា Google Maps។ ឧបករណ៍ Tripper នឹងបង្ហាញផ្លូវដែលល្អបំផុត ដើម្បីទៅដល់គោលដៅដោយប្រើ Google Maps វាស់ស្ទង់តាមរយៈកង់ម៉ូតូទាំងពីរ ដែលនេះជាលើកដំបូងហើយសម្រាប់ម៉ូតូដែលផលិតនៅប្រទេស ឥណ្ឌា។ ដោយភ្ជាប់ជាមួយ Royal Enfield App (ដែលនឹងដាក់ឱ្យដំណើរការឆាប់ៗនៅក្នុង ANZ) ទៅនឹងស្មាតហ្វូនរបស់អ្នកជិះ ឧបករណ៍ Tripper គឺងាយស្រួលមែនទែន ដោយវាផ្តល់នូវព័ត៌មានដែលអ្នកត្រូវការបានច្បាស់លាស់ និងមានប្រសិទ្ធិភាព ក្នុងពេលដែលអ្នកត្រូវការការប្រុងប្រយ័ត្ន និងវង្វេងផ្លូវជាដើម។
Royal Enfield Meteor 350 នឹងអាចរកបាន ជាមួយការផលិតមានកំណត់ ៣ប្រភេទ (3 editions ) រួមមាន៖ Fireball , Stellar និង Supernova។ Meteor 350 Fireball មានពីរពណ៌សម្រាប់ជ្រើសរើស គឺ មួយបំពាក់ធុងសាំងពណ៌ក្រហម និងមួយទៀតពណ៌លឿង ហើយខ្នងកង់ត្រូវបានបំពាក់ជាមួយទ្រនាប់ រួមទាំងកាំបន្ទះស៊ីគ្នាមែនទែន បង្ហាញនូវលក្ខណៈពិសេសបែបពណ៌ខ្មៅសុទ្ធ ទាំងកង់ និងម៉ាស៊ីន ដែលរំលេចចេញការរចនាឆ្នូតៗនៅលើម៉ាស៊ីន។ ដោយឡែកសម្រាប់ Meteor 350 Stellar វិញ បំពាក់ជាមួយធុងសាំងដែលមានរហូតដល់ទៅ ៣ ពណ៌ដូចជា contemporary red , blue និង matt black ហើយសមាសធាតុផ្សំនៃតួត្រូវបានភ្ជាប់មកជាមួយ Chrome handlebars និងបំពងស៊ីម៉ាំង ជាមួយនឹងបង្អែកសម្រាប់អ្នកជិះពីក្រោយនៅគូទម៉ូតូ។ ចំពោះ កំពូល Supernova ស៊េរីចុងក្រោយ បានសម្រេចក្នុងការផលិតជាពីរពណ៌ ដូចជា dual-tone blue និង brown ដែលស៊ីគ្នាបំផុតជាមួយនឹងរូបរាងម៉ូតូ។ ពណ៌ទាំងនោះត្រូវបានរំលេចឡើងច្បាស់ៗជាមួយ កង់ម៉ាស៊ីន កៅអីអង្គុយ និងកញ្ចក់ទប់ខ្យល់។
រាល់ការផលិតដែលរៀបរាប់ខាងលើនីមួយៗ ត្រូវបានបំពាក់ជាមួយកង់យ៉ាន់ស្ព័រ និងសំបកកង់ដែលគ្មានពោះវៀនជាស្តង់ដារ ដើម្បីផ្តល់ភាពងាយស្រួលដល់អ្នកជិះ និងភាពកក់ក្ដៅក្នុងចិត្ត ជាពិសេសក្នុងការធ្វើដំណើរឆ្ងាយ។ ដើម្បីផ្ដល់ផាកសុកភាពបន្ថែម និងរូបរាងនៃ cruiser ដើម សំបក 100/90 - 19 ត្រូវបានប្រើនៅកង់ខាងមុខ និង ១៤០/៧០ - ១៧ នៅកង់ខាងក្រោយ។ ហ្វ្រាំង គឺជាដំណោះស្រាយខ្ពស់បំផុតរបស់ Royal Enfield រហូតមកដល់បច្ចុប្បន្ន ដោយហ្រ្វាំងមុខមាន 300mm និងឌីសខាងក្រោយ 270mm និងបណ្ដាញ ABS មួយគូ។
ដោយឡែក អំពូលភ្លើងទាំងផ្នែកក្បាល និងគូទក្រោយ នៃម៉ូឌែល Meteor 350 រួមបញ្ចូលគ្នានូវរូបរាងស្អាត និងទាន់សម័យរបស់អំពូល LED ជាមួយនឹងប្រសិទ្ធភាពនិងភាពទាក់ទាញមិនចេះរីងស្ងួតនៃ ក្បាលចង្កៀងមូល halogen។ កន្លែងចុចបិទ និងបើកភ្លើងដ៏ស្រស់ស្អាត ដែលបំពាក់លើដៃម៉ូតូ មានគុណភាពខ្ពស់ជាមួយនឹងថាមពលបង្វិល និងការចុចកុងតាក់ភ្លើងបំភ្លឺ បែបស្រាលៗដោយមិនប្រើកម្លាំងដៃ។
ម៉ូឌែល Meteor ផ្សេងៗគ្នាទាំងបីនេះ ភ្ជាប់មកជាមួយចង្កោមឧបករណ៍ថ្មីមួយ ដែលរួមបញ្ចូលគ្នានូវភាពទាក់ទាញមិនចេះចប់នៃឧបករណ៍វាស់ល្បឿន ជាមួយមុខងារនៃអេក្រង់ LCD សម្រាប់ចំណុចសំខាន់ៗដូចជា ទ្រនិចហ្គែរ, ទ្រនិចប្រេង, ម៉ោង និងលេខគីឡូ។ ចុងក្រោយគេបង្អស់ គឺរន្ធ USB នៅក្រោមដៃចង្កូតសម្រាប់សាកថ្មទូរស័ព្ទបាន។
លោក Vimal Sumbly ប្រធានទីផ្សារពាណិជ្ជកម្ម APAC នៃ Royal Enfield បានមានប្រសាសន៍ថា៖
លោក Vimal បានបន្ថែមថា៖
Meteor 350 ត្រូវបានផ្គត់ផ្គង់ដោយឈុតនៃគ្រឿងបន្លាស់ម៉ូតូ Genuine Motorcycle ដែលត្រូវបានឌីហ្សាញ និងអភិវឌ្ឍសម្រាប់វា ហើយអាចបន្ថែមគ្រឿងបន្លាស់នៅពេលដែលបញ្ជាទិញម៉ូតូ។ ការបន្ថែមទាំងនោះរួមមាន៖ គ្រឿងបន្លាស់ដែលមានមុខងារដូចជា បង្អែកផ្នែកខាងក្រោយរបស់អ្នកដំណើរ, កញ្ចក់ទប់ខ្យល់ ,ជម្រើសនៃឃ្លុបដាក់ឥវ៉ាន់, ម៉ាស៊ីនដែលខ្លាំង និងសន្ទះការពារ ក៏ដូចជាស្ទីលតុបតែងបែបបុរាណ ដូចជា តុបតែងដោយការស្រោបដែកអ៊ីណុក និងស្រោបដោយថ្នាំខ្មៅនៅលើបំពង់ស៊ីម៉ាំង រួមទាំងការបំពាក់កែបប្រភេទសាច់ពូកដ៏ស្រស់ស្អាតទៀតផង ដោយការគ្រឿងបន្លាស់ទាំងអស់នេះ សុទ្ធតែមានការធានារយៈពេល ៣ ឆ្នាំ។ សម្រាប់ការបញ្ចេញមតិផ្ទាល់ខ្លួនរបស់បុគ្គលម្នាក់ៗ ការជ្រើសរើសឧបករណ៍ក្នុងការជិះម៉ូតូ រួមមានមួកសុវត្ថិភាពពណ៌បន្ថែម ក្រៅពីជម្រើសដែលមានជូន, អាវយឺត និងគ្រឿងប្រើប្រាស់ផ្ទាល់ខ្លួន ក៏ត្រូវបានបង្កើតឡើងជុំវិញស្ទីលរបស់ Meteor និង cruiser។
Royal Enfield Meteor 350 កំណត់ស្តង់ដាថ្មីមួយនៅក្នុងម៉ូតូបែប cruiser ។ វាត្រូវបានសាងសង់ឡើងពីមូលដ្ឋានសម្រាប់អ្នកដែលត្រូវការម៉ូតូពិសេស ជិះក្នុងទីក្រុង ប៉ុន្តែក៏អាចសម្រាប់ការឡើងភ្នំដែលប្រើពេលយូរ និងចង្ងាយឆ្ងាយ ដែលអាចឱ្យពួកគេធ្វើដំណើរទៅមុខបាន ហើយអាចរួចផុតពីសម្ពាធនៃជីវិតប្រចាំថ្ងៃ។ Meteor 350 នឹងមានសម្រាប់ការជិះសាកល្បងដែលចាប់ផ្តើមពីថ្ងៃនេះ នៅទូទាំងប្រទេសកម្ពុជា។ ជាមួយគ្នានេះ នឹងចាប់ផ្ដើមទទួលការកក់ផងដែរនៅគ្រប់ហាងទាំងអស់ក្នុងប្រទេស ដោយ Meteor 350 ដាក់លក់ក្នុងតម្លៃចាប់ពី ៤,២៨៤ ដុល្លារ សម្រាប់ Fireball , ៤,៤៧៨ ដុល្លារ សម្រាប់ Stellar និង ៤,៥៤៣ ដុល្លារសម្រាប់ Supernova editions។
សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងស្តីពីម៉ូតូ Royal Enfield នៅកម្ពុជា សូមទំនាក់ទំនងមកលេខទូរសព្វ៖ 095 666 373/ 095 666 372/ 017 866 671
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យានជំនិះ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]