ជំងឺមហារីកគឺជាជំងឺដ៏គ្រោះថ្នាក់មួយ ដែលបានសម្លាប់មនុស្សយ៉ាងច្រើននៅជុំវិញពិភពលោក។ ពិតណាស់ មនុស្សម្នាក់ៗជួបប្រទះបទពិសោធន៍ខុសៗគ្នាពាក់ព័ន្ធនឹងជំងឺមហារីក តួយ៉ាងដូចជាមូលហេតុបង្ក បរិស្ថាន និងហ្សែនជាដើម។ ទោះជាយ៉ាងនេះក្ដី គ្នាយើងនៅតែអាចអនុវត្តការផ្លាស់ប្ដូរបែបបទរស់នៅជាក់លាក់មួយចំនួន ដើម្បីកាត់បន្ថយហានិភ័យនៃជំងឺមហារីកបានយ៉ាងមានប្រសិទ្ធភាព។
១. ញ៉ាំរបបអាហារត្រឹមត្រូវ
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សគ្នាយើងគប្បីជ្រើសរើសប្រភេទអាហាររុក្ខជាតិទាំងមូលដែលសំបូរទៅដោយសារធាតុចិញ្ចឹម ដូចជារុក្ខជាតិចម្រុះពណ៌ ប្រូតេអ៊ីនដែលគ្មានជាតិខ្លាញ់ និងខ្លាញ់សុខភាព ព្រមទាំងជៀសវាងពពួកអាហារកែច្នៃ និងជាតិស្ករដែលអាចផ្ដល់ផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរចំពោះសុខភាព។
២. ទ្រទ្រង់ប្រព័ន្ធបន្សាបជាតិពុលធម្មជាតិនៃរាងកាយ
យុទ្ធសាស្ត្រដ៏មានប្រសិទ្ធភាពក្នុងការបន្សាបជាតិពុលចេញពីរាងកាយតាមបែបធម្មជាតិ គឺជាការបញ្ចូលអាហារដែលមានជាតិសរសៃខ្ពស់ ដែលអាចជួយឲ្យរាងកាយរបស់យើងកម្ចាត់ចោលកាកសំណល់ផ្សេងៗ ក៏ដូចជាបញ្ចេញញើសតាមរយៈការហាត់ប្រាណ ឬសូណាជាដើម។
៣. កាត់បន្ថយជាតិពុល
យោងតាមការសិក្សាជាច្រើនបានបង្ហាញពីទំនាក់ទំនងរវាងសារធាតុBisphenol A និងជំងឺមហារីកសុដន់ ក្រពេញប្រូស្តាត និងមហារីកអូវែ។ សារធាតុនេះដែរ មាននៅក្នុងប្រអប់ផ្លាស្ទីក ជាជាតិពុលមួយដែលយើងតែងតែប្រើប្រាស់ប្រចាំថ្ងៃ ហើយវាក៏ធ្វើឲ្យប៉ះពាល់ដល់អ័រម៉ូន ការធ្វើមេតាប៉ូលីស និងបំផ្លាញសុខភាពជាទូទៅផងដែរ។ ពពួកសារធាតុពុលដទៃទៀត រួមមានថ្នាំសម្លាប់សត្វល្អិត ប៉ារ៉ាបែន ( Parabens) និងលោហធាតុធន់ធ្ងន់ដូចជាបារត និងសំណ។ ហេតុនេះហើយ យើងគប្បីកាត់បន្ថយការប្រើប្រាស់វត្ថុទាំងនេះ ទើបជាការប្រសើរ។
៤. គិតគូរដល់សុខភាពពោះវៀន
ជាក់ស្ដែង សុខភាពពោះវៀនមានតួនាទីសំខាន់មួយនៅក្នុងសុខភាពទូទៅរបស់មនុស្សយើង។ ដូចនេះហើយ គ្នាយើងគប្បីថែទាំសុខភាពពោះវៀនឲ្យបានល្អ ដោយបង្កើនការញ៉ាំអាហារដែលជួយទ្រទ្រង់ដល់ពោះវៀនដូចជាគីមឈីជាដើម។ ម្យ៉ាងវិញទៀត យើងក៏អាចប្រើប្រាស់ថ្នាំផ្សះនៅពេលចាំបាច់ ព្រមទាំងបង្កើនការញ៉ាំអាហារដែលមានជាតិសរសៃប្រចាំថ្ងៃ ដូចជាបន្លែស្លឹកបៃតង និងគ្រាប់ធញ្ញជាតិ។
៥. គ្រប់គ្រងស្រ្តេស
បន្ថែមពីនេះ ស្រ្តេសរ៉ាំរ៉ៃអាចជះឥទ្ធិពលដល់ការកើតជំងឺជាច្រើន រួមមានជំងឺបេះដូង ជំងឺផ្លូវចិត្ត និងជំងឺមហារីក។ល។ ជាទូទៅ មនុស្សគ្រប់រូបតែងតែប្រឈមនឹងបញ្ហាស្រ្តេសជាក់ជាមិនខាន ប៉ុន្តែយើងមានវិធីសាស្ត្រជាច្រើនក្នុងការកាត់បន្ថយស្រ្តេស ដូចជាធ្វើសមាធិ និងហាត់យូហ្គា។ ចូរជ្រើសរើសវិធីសាស្ត្រដែលស័ក្ដិសមចំពោះខ្លួនយើង និងអនុវត្តវាជាប្រចាំ។
៦. ធ្វើលំហាត់ប្រាណទៀងទាត់
គ្រាន់តែចំណាយពេលហាត់ប្រាណ៤៥នាទីក្នុងមួយថ្ងៃ និង៥ដងក្នុងមួយសប្ដាហ៍ អាចជួយបង្កើនភាពធន់នឹងអាំងស៊ុយលីន កាត់បន្ថយជាតិខ្លាញ់ក្នុងរាងកាយ ព្រមទាំងហានិភ័យនៃជំងឺមហារីកថែមទៀតផង។ សូម្បីតែការដើរលក្ខណៈស្វាហាប់ក៏អាចជួយឲ្យសុខភាពរបស់យើងរឹងមាំ និងជៀសផុតពីជំងឺផ្សេងៗដូចគ្នា។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]