រាជធានីភ្នំពេញ ៖ ដូចដែរស្គាល់ហើយថា ដា ដាវ ជាតារាសម្តែងស្រី ដែលធ្លាប់បាន លេចមុខក្នុងខ្លីៗជាច្រើន ហើយក៏ជា តារាមូដែលម្នាក់ដែរ ក្នុងនោះអ្នកគាំទ្រគ្រប់រូបសុទ្ធតែដឹងថា តារាស្រីរូបនេះក៏បានបើកចំហពី ស្ថានភាពទំនាក់ទំនងខ្លួន ដែលកំពុងតែ សេពគប់នឹងបុរសសង្ហាម្នាក់ ដែលគេតែងឃើញបង្ហាញភាពផ្អែមល្អែម ជាមួយគ្នាជាញឹកញាប់ក្នុងបណ្តាញសង្គម។

ទន្ទឹមនឹងនេះ កាលពីប៉ុន្មានថ្ងៃមុននេះ គឺដល់ថ្ងៃគម្រប់ស្នេហា៣ឆ្នាំ តារាស្រីវ័យក្មេងរូបនេះ ក៏ហាក់សម្តែងភាពស្និទ្ធិស្នាល ហូបបាយល្ងាចដ៏លន្លង់លន្លោច ដូចឆ្នាំមុនៗ តែក្នុងឆ្នាំនេះ រូបនាង មិនត្រឹមតែទទួលបានបាច់ផ្កា កុលាបក្រហមឆ្អិនឆ្អៅ មួយប្រអប់ធំជារូបបេះដូងឡើយ រូបនាងក៏ទទួលបាន នូវកាដូដ៏មាន តម្លៃមួយនេះជូនដល់នាងទៀត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួរបញ្ជាក់ថា កាដូនោះគឺ ក្រវិលពេជ្រ ដែលមានរូបជា Channel តែអ្វីដែលខុសពីរាល់ឆ្នាំបំផុតនោះគឺ រាល់ឆ្នាំអ្នកទាំងពីរ តែងឲ្យកាដូគ្នាទៅវិញទៅមក តែឆ្នាំនេះ ដោយសារតែការងាររវល់ទើប ធ្វើឲ្យរូបនាងមិនបាន ត្រៀមកាដូពិសេសណាមួយសម្រាប់ដៃគូឡើយ តែត្រឹមប៉ុណ្ណេះ ក៏ធ្វើឲ្យនារីៗជាច្រើន ច្រណែននឹងរូបនាងខ្លាំងទៅហើយ៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

ដា ដាវ
ដា ដាវ
ដា ដាវ និងគូស្នេហ៍
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]