រាជធានីភ្នំពេញ ៖ ដូចដែរដឹងស្រាប់ហើយថា ក្នុងចំណងអាពាហ៍ពិពាហ៍របស់ តារាសម្តែងប្រុស ញ៉ែម សំអូន រូបលោក និងអតីតភរិយា ទទួលបានចំណងដៃកូនចំនួន២នាក់ ក្នុងនោះ ដោយសារតែ ចំណងអាពាហ៍ពិពាហ៍ត្រូវបែកបាក់ កូនស្រីក៏បានទៅរស់នៅជាមួយម្តាយនៅក្រៅប្រទេស ហើយចំណែកកូនប្រុស ត្រូវបន្តរស់នៅកម្ពុជា ជាមួយឪពុក។
ដោយឡែក បើទោះបី មិនបានរស់នៅជាមួយម្តាយក៏ពិតមែន តែកូនប្រុស សំអូន ជលសា រូបនេះ តែងបង្ហាញអារម្មណ៍ស្រលាញ់ និងដឹងគុណឪពុកជានិច្ចជាកាល លើបណ្តាញសង្គម ធ្វើឲ្យមហាជន ពិតជា ភ្ញាក់ផ្អើលជាខ្លាំង ដែលតារាសម្តែងរូបនេះ មានកូនប្រុសកត្តញ្ញូបែបនេះ ជាមួយគ្នានេះ ភ្លេចខ្លួនតែមួយភ្លែត កូនប្រុសរូបនេះ ធំពេញរូបពេញរាងកម្លោះស្កូក និយាយពីកម្ពស់វិញ ខ្ពស់ស្មើឪពុកបាត់ហើយ៕
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សគួរបញ្ជាក់ផងដែរថា មិនត្រឹមតែសង្ហារឡើយ កូនប្រុសតារាសម្តែងរូបនេះ ក៏មានទាំងសមត្ថភាព ក្នុងការរៀបចំថត និងកាត់តវីដេអូ ក្នុងក្រុមតន្ត្រីរបស់ឪពុកថែមទៀត ខណៈអាយុនៅក្មេងខ្ចីនៅឡើយ៕
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖
![](https://s9.kh1.co/54/54618a793b3d4b8cbb2b14bffe91a4592ece8a50.png)
![](https://s9.kh1.co/a3/a3cc920ddd0a748b180322d11c1500e55d4f293a.png)
![](https://s9.kh1.co/10/10d608396c674e0eccd872267bc9e9b211b20157.png)
![](https://s9.kh1.co/65/65800f28a579c729ba4cca34b0420a0cfb397ce1.png)
![](https://s9.kh1.co/a1/a16a79b2fb95c6e3ceb7e439575a32b34a09398d.png)
![](https://s9.kh1.co/4f/4f1434aee1460ed5c8c7d170e99b47093d89347e.png)
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]