កូរ៉េខាងត្បូង៖ នារសៀលថ្ងៃទី ៣០ ឧសភា Sports DongA, Star Star, Hankook Ilbo និងសារព័ត៌មានជាច្រើនបានចុះផ្សាយថា Youtuber Sae Byuk (មានឈ្មោះពិតថា Lee Jung Joo) បានទទួលមរណភាពពីជំងឺមហារីកកូនកណ្តុរ ក្នុងវ័យ ៣០ ឆ្នាំ។
ដោយឡែក ឈ្មោះពិតរបស់ Sae Byuk គឺ Lee Jung Joo កើតក្នុងឆ្នាំ ១៩៩២។ នាងគឺជាតារាសង្គម ដ៏ល្បីល្បាញ និងជាអ្នកបង្កើតមាតិកានៅក្នុងប្រទេសកូរ៉េដែលជារឿយៗ ត្រូវបានគេអញ្ជើញឱ្យចូលរួមកម្មវិធីទូរទស្សន៍ទាក់ទងនឹងការថែរក្សារសម្រស់។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សត្រលប់ទៅវិញ នៅឆ្នាំ ២០១៩ រូបនាងបានបង្ហាញថា កំពុងតែមានជំងឺមហារីកកូនកណ្តុរ ដោយបានបង្ហោះវីដេអូ និងរូបថតរបស់នាងដែលបានកោរសក់ ដើម្បីទទួលការព្យាបាលជំងឺកាចសាហាវមួយនេះ ដែលបង្កការភ្ញាក់ផ្អើលជាខ្លាំងពីអ្នកលេងបណ្តាញសង្គម។
ទោះជាយ៉ាងណា កាលពីថ្ងៃទី ១៥ ខែមេសា នាងនៅតែចែករំលែកវីដេអូ អំពីដំណើរការ ក្នុងព្យាបាលជំងឺមហារីកនៅមន្ទីរពេទ្យ។ ជាមួយសម្រស់នៅតែស្រស់ស្រាយ របស់ Sae Byuk មុនពេលនាងស្លាប់ ធ្វើឱ្យមហាជន មានការខូចចិត្ត និងសោកស្តាយជាខ្លាំងនៃការចាកចេញដោយស្ងប់ស្ងាត់របស់នាង៕
ប្រភព៖ AllKpop
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]