ឥណ្ឌា៖ វីដេអូគួរឱ្យភ្ញាក់ផ្អើលនៃសាកសពរបស់អ្នកជំងឺស្លាប់ដោយសារកូវីដ១៩ ត្រូវបានគេបោះចោលនៅក្នុងទឹកទន្លេមួយនៅក្នុងរដ្ឋ Uttar Pradesh ដែលជាកន្លែងនៃសាកសពរាប់ពាន់ត្រូវបានកប់នៅក្នុងរណ្តៅរាក់ ហើយខ្លះទៀតត្រូវបានគេបោះចោលនៅក្នុងទន្លេគង្គា ដែលជាប្រធានបទដ៏ក្តៅគគុក នៅក្នុងពិភពលោកកាលពីប៉ុន្មានសប្តាហ៍មុន។

ក្នុងនោះ អាជ្ញាធរឥណ្ឌា បានបញ្ជាឱ្យរដ្ឋភាគខាងជើងជាច្រើន ធានាថាសាកសពមិនត្រូវបោះចោលក្នុងទន្លេ។ នៅក្នុងលិខិតមួយ អាជ្ញាធរក៏បានស្នើដល់រដ្ឋនានា ឱ្យបង្កើនការល្បាតនៅតាមបណ្តោយដងទន្លេដើម្បីបញ្ឈប់ការបោះសពចោលបែបនេះ ដែលមើលទៅដូចជារីកសាយភាយដោយសារតែភាពក្រីក្រនិងកង្វះការយល់ដឹង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ហេតុការណ៍បោះសាកចោលទៅក្នុងទន្លេនេះ ត្រូវបានថតជាប់ដោយមនុស្សដែលកំពុងជិះរថយន្ត បើកបរនៅចំណុចក្នុងស្រុក Balrampur កាលពីថ្ងៃទី ២៨ ឧសភា។នៅក្នុងកាមេរ៉ា បុរសពីរនាក់ម្នាក់ក្នុងចំណោម ពួកគេមានម្នាក់ក្នុងឈុតគ្រូពេទ្យ ត្រូវបានគេមើលឃើញលើកសាកសពនៅលើស្ពាននៅលើដងទន្លេ Rapti ។

ប្រធានផ្នែកវេជ្ជសាស្រ្តនៃស្រុកBalrampur បានបញ្ជាក់ថាសាកសពពិតជាសពស្លាប់ដោយសារជំងឺកូវីដ១៩មែណហើយសាច់ញាតិបានព្យាយាមយកវាទៅបោះចោលក្នុងទឹកទន្លេ។ ចំពោះ សាច់ញាតិពីរនាក់ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន។

កាលពីដើមខែនេះ សាកសពរាប់រយនាក់ ត្រូវបានគេប្រទះឃើញ នៅតាមច្រាំងទន្លេគង្គា នៅផ្នែកខ្លះនៃBihar និង Uttar Pradesh​ និង នៅស្រុក Buxar សាកសព៧១នាក់ត្រូវបានគេយកចេញពីច្រាំងទន្លេ។ ហើយសាកសពរាប់ពាន់ផ្សេងទៀត ត្រូវបានគេប្រទះឃើញនៅក្នុងទន្លេគង្គា ដែលជាទីសក្កាៈសក្តិសិដ្ឋរបស់ឥណ្ឌាផងដែរ។

ជាការឆ្លើយតប រដ្ឋមន្ត្រីសហភពឥណ្ឌា លោកGajendra Shekhawat បានសរសេរនៅលើ Twitter របស់លោកដូច្នេះថា៖ “ យើងបានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះបញ្ហានៃការបោះសពចោលនៅក្នុងទន្លេគង្គា ហើយបានចាត់វិធានការណ៍ដើម្បីធ្វើការហាមឃាត់៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]