កូរ៉េខាងត្បូង៖ ប្រិយមិត្តប្រាកដជាបានស្គាល់ជាក់ជាមិនខានជាមួយនឹងតារាកូរ៉េស្រី Goo Hye Sun ដែលជាតារាដ៏មានប្រជាប្រិយភាពព្រមទាំងមានរូបសម្រស់ស្រស់ស្អាតទោះអាយុច្រើនក្បែរ៤០ឆ្នាំហើយក៏ដោយ។
យ៉ាងមិញតារាស្រី Goo Hye Sun ក្នុងពេលបច្ចុប្បន្ននេះ មានភាពល្បីល្បាញជាមួយនិងវិស័យសិល្បៈ ដោយសារតែភាពប៉ិនប្រសព្វជាមួយនឹងទេពកោសល្យដ៏ល្អក្នុងការសម្ដែងរឿងជាច្រើន ជាពិសេសអ្វីដែលធ្វើឱ្យហ្វេនៗ មានការកោតសរសើរ និងស្ងប់ស្ងែងជាមួយនឹងនាងកាន់តែខ្លាំងនោះគឺរូបសម្រស់ដ៏ស្រស់ស្អាត ក្មេងជាងវ័យ របស់នាង បើទោះបីជារូបនាងមានអាយុរហូតទៅដល់ ៣៦ឆ្នាំហើយក៏ដោយ តែកុំមើល សម្រស់ ក្មេងៗ សុំចាញ់ ។ ក្នុងនោះ Goo Hye Sun នាងក៏ធ្លាប់បានបង្ហាញនូវរូបថតកាលពីនាងនៅពីក្មេង ហើយអ្វីដែលធ្វើឱ្យគ្រប់គ្នាមានការភ្ញាក់ផ្អើលនោះគឺ គេង្កេតឃើញថា នាងមានសម្រស់ស្រស់ស្អាតគួរឱ្យស្រឡាញ់តាំងពីតូចមកម្លេះ ដែលមានន័យថាសម្រស់របស់នាងមានភាពទាក់ទាញតាំងពីនៅក្មេងដោយមិនបាច់កែកុនមុខមាត់បន្ថែមនោះទេ នេះពិតជាសម្រស់ពីធម្មជាតិដែលទេវតាបានប្រទានឱ្យនាងតាំងពីកំណើត ហើយរហូតមកដល់បច្ចុប្បន្ននេះ ក៏សម្រស់របស់នាងនៅតែមិនចេះប្រែប្រួលទៅតាមពេលវេលានិង អាយុនោះឡើយ៕
ប្រភព៖ Teenee
Join Us ៖ https://t.me/khmerload
ចង់ដឹងច្បាស់សូមទស្សនារូបភាពទាំងអស់គ្នា៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]