ភ្នំពេញ៖ ជ័យលាភីនៃ កម្មវិធីពានរង្វាន់ពលរដ្ឋគំរូ Smart ឆ្នាំ២០២០ គឺជាលោកគ្រូនាយកសាលាចូលនិវត្តន៍វ័យ ៦០ឆ្នាំ ឡុញ នាង ដែលរៃអង្គាសប្រាក់ដើម្បីជួយកុមារក្រីក្រ និងកុមារកំព្រា ដើម្បីឱ្យពួកគេទទួលបានឱកាសបន្ដការសិក្សា។
លោកគ្រូ ឡុញ នាង ដែលបានត្រូវបានជ្រើសរើសដោយគណៈកម្មការដែលមានសមាសភាព ៣រូប ក៏រៃអង្គាសប្រាក់ជួយសហគមន៍របស់គាត់ផងដែរ នៅឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល។ លោកគ្រូត្រូវបានជ្រើសតាំងជាជ័យលាភីនៃ កម្មវិធីពានរង្វាន់ពលរដ្ឋគំរូ Smart ឆ្នាំ២០២០ ដែលត្រូវបានជ្រើសរើសក្នុងចំណោមបេក្ខជន និងបេក្ខនារីវគ្គផ្តាច់ព្រ័ត្រចំនួន ១០នាក់។ លោកគ្រូនឹងទទួលបានប្រាក់រង្វាន់ចំនួន ១០,០០០ដុល្លារ ព្រមទាំងពានរង្វាន់មួយផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សថ្លែងក្នុងពេលទទួលពានរង្វាន់របស់លោក លោកគ្រូ ឡុញ នាង បានមានប្រសាសន៍ថា៖
មុនពេលប្រកាសក្លាយជាអ្នកឈ្នះ លោកគ្រូ ឡុញ នាង បានថ្លែងថា លោកនឹងប្រើប្រាស់ប្រាក់រង្វាន់នេះ ដើម្បីជួយដល់សហគមន៍របស់លោក។ លោកបានបន្ថែមថា លោកក៏នឹងជួយគ្រូបង្រៀនក្រីក្រ និងសិស្សក្រីក្រផងដែរ។
កម្មវិធីពានរង្វាន់ពលរដ្ឋគំរូ របស់ក្រុមហ៊ុន Smart Axiata គឺជាផ្នែកមួយនៃយុទ្ធនាការ “ឆ្ពោះទៅមុខរួមគ្នា” របស់ក្រុមហ៊ុន ដែលមានគោលបំណងលើកស្ទួយសាមគ្គីភាព រវាងប្រជាពលរដ្ឋកម្ពុជាទាំងអស់នៅទូទាំងប្រទេស។ យុទ្ធនាការនេះ ក៏មានវីដេអូដ៏គួរឲ្យរំជួលចិត្តមួយ និងបទចម្រៀងមួយផងដែរ ដែលត្រូវបានបង្កើតឡើងយ៉ាងពិសេស ដោយមានការចូលរួមរបស់អ្នកចំរៀងលើ Pleng by Smart App សកម្មភាពទំនួលខុសត្រូវសង្គមផ្សេងៗទៀត និងពានរង្វាន់ពលរដ្ឋគំរូ Smart នេះ។
នៅក្នុងសុន្ទរកថាបើកកម្មវិធីវគ្គផ្តាច់ព្រ័ត្រ ដើម្បីស្វែងរកជ័យលាភីនៃកម្មវិធីពានរង្វាន់ពលរដ្ឋគំរូ Smart នេះ លោក Thomas Hundt នាយកប្រតិបត្តិក្រុមហ៊ុន Smart Axiata បានមានប្រសាសន៍ថា៖
គណៈកម្មការរបស់កម្មវិធី ពានរង្វាន់ពលរដ្ឋគំរូ Smart ឆ្នាំ២០២០ គឺអ្នកគ្រូ នាង ផល្លា ដែលជាអតីតបេក្ខភាពមួយរូបក្នុងចំណោមបេក្ខភាពទាំង១០ រូបនៃពានរង្វាន់គ្រូបង្រៀនពិភពលោក និងជាគ្រូបង្រៀនសិស្សពិការភ្នែកដំបូងគេ លោក ពុយ គា អ្នកសារព័ត៌មានជើងចាស់មួយរូបនៅកម្ពុជា និងជាអ្នកឆ្លើយឆ្លងឲ្យទីភ្នាក់ងារព័ត៌មានក្យូដូរបស់ជប៉ុន និងលោកស្រី តេង សុផាន់ណា ជាប្រធានផ្នែកធនធានមនុស្សរបស់ក្រុមហ៊ុន Smart Axiata។
លោក ពុយ គា តំណាងគណៈកម្មការទាំងបីរូបបានមានប្រសាសន៍ថា៖
ក្នុងរយៈពេល ៦ខែនៃដំណើរការ កម្មវិធីពានរង្វាន់ពលរដ្ឋគំរូ Smart នេះ អ្នកជ្រើសតាំងត្រូវបានអនុញ្ញាតឱ្យជ្រើសតាំងបេក្ខជនបេក្ខនារីតែម្នាក់ប៉ុណ្ណោះ ហើយអ្នកជ្រើសតាំងត្រូវបានស្នើឱ្យផ្តល់ព័ត៌មានទំនាក់ទំនងលម្អិត របស់អ្នកដែលត្រូវបានជ្រើសតាំង និងការពិពណ៌នាសង្ខេបអំពីអំពើល្អ ដែលអ្នកដែលត្រូវបានជ្រើសតាំងបានធ្វើ។ ប្រជាពលរដ្ឋកម្ពុជារាប់រយនាក់បានជ្រើសតាំងអ្នក ដែលពួកគេយល់ឃើញថាបានធ្វើអំពើល្អ។
អ្នកដែលត្រូវបានជ្រើសតាំងដែលសាកសមបំផុត ត្រូវបានទាក់ទងដោយអ្នករៀបចំកម្មវិធី ដើម្បីស្វែងរកព័ត៌មានបន្ថែមអំពីប្រវត្តិ និងអំពើល្អដែលជួយឱ្យពួកគេត្រូវបានជ្រើសតាំង។ ក្រោយមក អ្នករៀបចំកម្មវិធីបានចេញផ្សាយព័ត៌មានលម្អិត របស់អ្នកដែលត្រូវបានជ្រើសតាំងទាំងនោះ។
យុទ្ធនាការនេះ ក៏រួមមានពានរង្វាន់ប្រជាប្រិយភាពផងដែរ ដែលត្រូវបានសម្រេចដោយការបោះឆ្នោតពីសាធារណៈជន។ ជ័យលាភីពានរង្វាន់ប្រជាប្រិយភាព របស់កម្មវិធី ពានរង្វាន់ពលរដ្ឋគំរូស្មាតឆ្នាំ ២០២០ បានទៅលើអ្នកនាង សឿង សុថារី ដែលនឹងទទួលបានប្រាក់រង្វាន់ ចំនួន ១,០០០ដុល្លារ។
អ្នកនាង សឿង សុថារី បានជាប់ជាបេក្ខនារីដែលមានប្រជាប្រិយភាពនេះ ដោយសារការងាររបស់គាត់ពាក់ព័ន្ធនឹងការការពារបរិស្ថាន ការផ្សព្វផ្សាយអំពីបរិស្ថាន ការបង្កើតផលិតធុងសំរាមបរិស្ថានពីសម្បកកង់រថយន្តចាស់ៗ និងការជួយយកអាសារដល់ចាស់ជរា។
យុទ្ធនាការ «ឆ្ពោះទៅមុខរួមគ្នា» របស់ក្រុមហ៊ុន Smart Axiata បានចាប់ផ្ដើមនៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ ជាមួយនឹងការចេញផ្សាយវីដេអូ «ឆ្ពោះទៅមុខរួមគ្នា»។ កម្មវិធីពានរង្វាន់ពលរដ្ឋគំរូ Smart ក៏បានចាប់ផ្តើមនៅខែវិច្ឆិកា ឆ្នាំ២០២០ ផងដែរ។
សម្រាប់ព័ត៌មានបន្ថែម សូមតាមដានទំព័រហ្វេសប៊ុករបស់ក្រុមហ៊ុន Smart តាមរយៈ www.facebook.com/smartforcambodia ឬចូលទៅកាន់គេហទំព័រ www.smart.com.kh។
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]