ភ្នំពេញ: លោក ខេម ប៊ុនថៃ ឬដែលមហាជន និងប្រិយមិត្ត ព្រមទាំងហ្វេនៗនៅទូទាំងប្រទេសបានស្គាល់ថា ជាតារាចម្រៀងលំដាប់ប្រទេសប្រចាំផលិតកម្មហង្សមាស លោក ខេមរ:សិរីមន្ត នោះបានធ្វើឲ្យហ្វេនៗដែលជាអ្នកគាំទ្ររបស់ខ្លួន មានការភ្ញាក់ផ្អើលជាខ្លាំង ក្រោយពេលដែលលោក បានបង្ហោះរូបថតប្រមាណជា៥សន្លឹក បង្ហាញពីស្ទាយថតរូបប្លែកបែបយុវជន ដ៏ស្រស់សង្ហា និងកាយវិការលេងស្ទាយ៍ប្លែកៗរបស់លោកផងដែលនោះ បានធ្វើឲ្យអ្នកលេងបណ្តាញហ្វេសប៊ុកជាច្រើនទ្រាំមិនសរសើរមិនបានចំពោះអាយដល ខេមរ:សិរីមន្ត ដោយទោះបីជាលោកមានវ័យខ្ទង់៤០ស្តើងក៏ពិតមែន ប៉ុន្តែទេពកោសល្យ និងរូបសម្រស់របស់លោកនៅតែដដែល។

លោក ខេមរ:សិរីមន្ត
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សូមរំលឹកផងដែលថា លោក ខេមរ: សិរីមន្ត តារាចម្រៀងដ៏ល្បីប្រចាំនៅផលិតកម្មហង្សមាស និងជាតារាចម្រៀងប្រុសដែលមានទឹកដមសំនៀងមុត និងផ្អែម លោកកើតនៅថ្ងៃទី ៣ ខែវិច្ឆិកា​ ឆ្នាំ១៩៨៥ ដោយមានស្រុកកំណើតនៅក្នុងខេត្តកំពង់ចាម ហើយបើរាប់មកទល់នឹងពេលបច្ចុប្បន្ននេះ លោកមានអាយុ៣៦ឆ្នាំហើយ ប៉ុន្តែប្រជាប្រិយភាពរបស់លោកនៅតែដក់ជាប់ក្នុងដួងចិត្តហ្វេនជានិច្ច៕

ចង់ឃើញឲ្យកាន់តែច្បាស់ ថាតើអាយដល ខេមរ: សិរីមន្ត ស្រស់សង្ហាប៉ុណ្ណានៅក្នុងឈុតពណ៌សនោះ សូមចូលរួមទស្សនារូបភាពខាងក្រោមទាំងអស់គ្នា៖

ដើម្បីទទួលបានព័ត៌មានបន្ថែម និងថ្មីៗ ព្រមទាំងរហ័សពីគេហទំព័រខ្មែរឡូតសូមចុច៖ https://t.me/khmerload

លោក ខេមរ:សិរីមន្ត
លោក ខេមរ:សិរីមន្ត
លោក ខេមរ:សិរីមន្ត
លោក ខេមរ:សិរីមន្ត
លោក ខេមរ:សិរីមន្ត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]