រាជធានីភ្នំពេញ៖ យោងតាមការជូនដំណឹងរបស់អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១ បានប្រកាសដំណឹងស្វែងរកបុគ្គលម្នាក់ សង្ស័យកើតកូវិដ១៩។
ចំពោះបុគ្គលខាងលើនេះ មានឈ្មោះថា យ៉ន យោគ បានរត់គេចខ្លួន នៅពេលអាជ្ញាធរតម្រូវឲ្យទៅយកសំណាក នៅវិទ្យាល័យបាក់ទូក កាលពីថ្ងៃទី ២៨ ខែឧសភា ឆ្នាំ២០២១ ក្រោយពីអ្នករស់នៅក្នុងបន្ទប់ជាមួយគ្នា ២ នាក់ បានធ្វើតេស្ដរកឃើញវិជ្ជមានមេរោគកូវីដ១៩ជាបន្តបន្ទាប់។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្នុងនោះដែរ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានប្រកាស ដល់សាមីខ្លួន ប្រសិនបើ បានឃើញព័ត៌មាននេះ សូមចូលខ្លួនមកធ្វើតេស្ដ ហើយទទួលការព្យាបាល និងកុំចម្លងដល់អ្នកដទៃ។
ប្រសិនបើប្រជាពលរដ្ឋ បានឃើញបុគ្គលរូបនេះ សូមចូលរួមរាយការណ៍ជាបន្ទាន់មកអាជ្ញាធរមូលដ្ឋានរបស់ខ្លួន៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]