ថៃ៖ គឺជាគូស្វាមីភរិយាដ៏គួរឲ្យស្រលាញ់ និងមានភាពផ្អែមល្ហែមស្ទើរតែគ្រប់ពេល ចំពោះតារាសម្ដែងប្រុស លោក Boy Pisanu និងភរិយាបណ្ដូលចិត្ត ដែលតែងតែបើកបង្ហាញពីសកម្មភាពរីករាយ ឲ្យអ្នកទស្សនាបានតាមដានកម្សាន្តអារម្មណ៍។

ដោយឡែក ថ្មីៗនេះ នៅក្នុងថ្ងៃដ៏សំខាន់របស់អ្នកទាំងពីរ ដែលជាថ្ងៃគម្រប់ខួបអាពាហ៍ពិពាហ៍ ២ឆ្នាំ លោក Boy Pisanu ក៏បានរៀបចំដើម្បីអបអរ យ៉ាងភ្ញាក់ផ្អើលទៅដល់ភរិយារបស់លោក ថែមទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះដែរ តារាប្រុសរូបនេះ បានចែករំលែកពីពេលវេលាដ៏ផ្អែមល្ហែម នៅពេលដែល លោកបាននាំភរិយា ទៅកាន់ភោជនីយដ្ឋានមួយ ដែលបានតុបតែងជាមួយប៉េងប៉ោង ដើម្បីអបអរខួប ២ ឆ្នាំ របស់អ្នកទាំងពីរ ជាពិសេស ថែមទាំងមានបាច់ផ្កាដ៏ធំមួយសម្រាប់ ភរិយារបស់លោក ផងដែរ។

យ៉ាងណាមិញ ក្រោយពីបានឃើញហើយ បណ្ដាអ្នកគាំទ្រជាច្រើន ក៏បានបង្ហាញពីភាពរីករាយ ចំពោះអ្នកទាំងពីរ ដែលជាគូស្វាមីភរិយាមួយប្រកបដោយក្ដីស្រលាញ់ និងមានក្ដីសុខយ៉ាងខ្លាំង៕

ប្រភព៖ Sanook

សូមទស្សនារូបភាពខាងក្រោម៖

 Boy Pisanu 
Boy Pisanu និង ភរិយា
ទិដ្ឋភាពពេលរៀបចំខួប ២ ឆ្នាំ របស់ Boy Pisanu និង ភរិយា
ទិដ្ឋភាពពេលរៀបចំខួប ២ ឆ្នាំ របស់ Boy Pisanu និង ភរិយា
ទិដ្ឋភាពពេលរៀបចំខួប ២ ឆ្នាំ របស់ Boy Pisanu និង ភរិយា
ទិដ្ឋភាពពេលរៀបចំខួប ២ ឆ្នាំ របស់ Boy Pisanu និង ភរិយា
ទិដ្ឋភាពពេលរៀបចំខួប ២ ឆ្នាំ របស់ Boy Pisanu និង ភរិយា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]