កូរ៉េខាងត្បូង៖ វាហាក់ដូចជាទីតាំង និងពេលវេលា នៃការចុះឈ្មោះរបស់តារាចម្រៀងទោល Taemin របស់ក្រុម SHINee ត្រូវបានបែកធ្លាយ ហេតុដូច្នេះរូបភាពជាច្រើន ត្រូវបានបែកធ្លាយដោយសារអ្នកសារពត៌មាន របស់តារាចម្រៀងរូបនេះ។
ជាក់ស្តែង ដូចដែលបានចុះផ្សាយពីមុន តារាប្រុសដ៏មានប្រជាប្រិយភាពរូបនេះ បានចុះឈ្មោះ ដើម្បីបម្រើកាតព្វកិច្ចយោធារបស់លោក ដែលគេរាយការណ៍ថាទីតាំង និងពេលវេលានៃការចុះឈ្មោះរបស់លោក ត្រូវបានរក្សាទុកជាលក្ខណៈឯកជន ដើម្បីគោរពការសម្រេចចិត្តផ្ទាល់ខ្លួនរបស់លោក ក៏ដូចជា រក្សារគម្លាយសង្គមជាដើម។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សទោះយ៉ាងណារូបភាពរបស់តារាប្រុសវ័យ ២៧ឆ្នាំរូបនេះ ជាមួយអង្គរក្សការពារ និងអ្នកគាំទ្រជាច្រើននាក់ ត្រូវបានបង្ហាញ នៅលើតាមរយៈប្រព័ន្ធផ្សព្វផ្សាយផ្សេងៗ នេះអាចសរបញ្ជាក់ឲ្យឃើញថាទីតាំង ក៏ដូចជាពេលវេលានៃការចូលបម្រើកងទ័ពរបស់លោក ត្រូវបានបែកធ្លាយជាសាធារណៈដូច្នេះដែរ៕
ប្រភព៖ AllKpop
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]