រាជធានីភ្នំពេញ ៖ ពិតណាស់ បេក្ខនារី ឈុន ស្រីណែត ជាបេក្ខនារីម្នាក់ ក្នុងចំណោមបេក្ខនារីផ្សេងៗទៀត ដែល ទទួលបានការចាប់អារម្មណ៍ខ្លាំង ក្រោយដឹងថា បានចុះឈ្មោះក្នុងការប្រកួត បវរកញ្ញាចក្រវាឡកម្ពុជា ២០២១ រួចហើយ នេះដោយសារតែ កញ្ញាជា ស្ត្រីខ្មែរកម្ពុជាក្រោមដំបូងគេហើយ ដែលបានដាក់ពាក្យចូលរួមក្នុងការប្រកួតនេះ។រូបនាង មានអាយុ ២៥ឆ្នាំ កម្ពស់ ១,៦៥ម៉ែត្រ​ ទម្ងន់៥០គីឡូក្រាម។

លើសពីនេះទៅទៀត ដោយសារតែរូបនាង ជាគ្រូហាត់ប្រាណ ហេតុដូច្នេះហើយ ទើបរូបរាងរបស់នាង ពិតជាគួរឲ្យទាក់ទាញខ្លាំងណាស់ ដោយមានរូបរាងមាំមួន ដែលបានមកពីការហាត់ប្រាណ ជាមួយគ្នានេះ រូបនាងក៏បាន ទម្លាយពី ប្រវត្តិជំងឺខ្លួន ដែលធ្លាប់បានឆ្លងកាត់ជំងឺមហារីក ដែលវិវឌ្ឍន៍មកពី ការឈឺជើងរ៊ាំរ៉ៃ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួរបញ្ជាក់ថា ដោយសារតែឈឺជើង កាន់តែខ្លាំងឡើងនោះ ធ្វើឲ្យខ្លួនសម្រេចចិត្តទៅពិគ្រោះជាមួយគ្រូពេទ្យ មិនឲ្យគ្រួសារបានដឹង ដែលគួរឲ្យភ្ញាក់ផ្អើល ពេលនោះ គ្រូពេទ្យបានប្រាប់ថា ជំងឺរបេងខួរឆ្អឹងក្នុងជើងរបស់នាង បានផ្លាស់ជាជំងឺមហារីក ដែលបានស៊ីឆ្អឺងជើងឆ្វេងអស់ ៣សង់ទីម៉ែត្រហើយ មិនតែប៉ុណ្ណោះ មន្ទីរពេទ្យនៅវៀតណាម បានសុំឲ្យនាងកាត់ជើងចោល តែដោយសារមិនអស់ចិត្ត ទើបផ្លាស់ពីមន្ទីរពេទ្យវៀតណាម ទៅកាន់ប្រទេសថៃ។

រូបនាងក៏បានបន្តថា ការព្យបាលនៅប្រទេសថៃ គឺមានរយៈពេលជាង ២ឆ្នាំ ធ្វើឲ្យគ្រួសារចំណាយប្រាក់និងពេលវេលា ជាច្រើនសន្ធឹកសន្ធាប់ លើសពីនេះទៅទៀត ពេលនោះហើយ ដែលធ្វើឲ្យរូបរាងមានព្រលឹងរបស់នាង ចាប់ផ្តើមប្រែប្រួល រហូតមានរាងតូចត្រឡឹងដូចសព្វថ្ងៃ មួយវិញទៀត រូបនាងបាន មករស់នៅប្រទេសកម្ពុជាវិញ ក្នុងកំឡុងឆ្នាំ ២០១៨ ពោលគឺ បន្ទាប់ពី ការព្យាបាលនៅថៃទទួលបានការជោគជ័យ ២ឆ្នាំ។

ចុងក្រោយ រូបនាងពិតជា សម្តែងការរីករាយជាខ្លាំង ចំពោះបងប្អូនខ្មែរទាំងអស់ មិនថា ខ្មែរក្រោម ខ្មែរកណ្តាល ឫខ្មែរលើ ឡើយដែល តែងតែគាំទ្ររូបខ្លួន ក្នុងពេលកន្លងមក៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព

ប្រភព ៖ Daily News

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]