សហរដ្ឋអាមេរិក៖ មហាជនប្រាកដជាបានស្គាល់ជាមិនខានជាមួយនឹងតារាសម្ដែងស្រីហូលីវូដ ដ៏ល្បីល្បាញម្នាក់ស្ទើរទូទាំងពិភពលោកគឺ Angeline  Jolie  ហើយមិនតែប៉ុណ្ណោះនាងក៏ជាបុគ្គលដែលមានសន្ដានចិត្តសប្បុរសធម៌ និងតែងតែចូលរួមនូវសកម្មភាពជួយសង្គមផ្សេងៗផងដែរ ។

Angeline Jolie
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅក្នុងរយៈពេលកន្លងទៅថ្មីនេះ Angeline  Jolie ដែលជាតារាសម្ដែងដ៏ល្បីក្នុងវ័យ៤៥ឆ្នាំរូបនេះបានចូលរួមនៅក្នុងកម្មវិធីយុទ្ធនាការជាមួយ National  Geographic  ដើម្បីប្រារព្ធដល់ ទិវាសត្វឃ្មុំពិភពលោក  ដែលនេះជាទិវាអន្តជាតិដ៏សំខាន់របស់ពិភពលោកយើងនេះ។ តាមរយៈកម្មវិធីនេះផងដែរ គេបានតម្រូវឱ្យតារាដ៏ល្បី Angeline  Jolie នាងថតរូបជាមួយសត្វឃ្មុំផ្ទាល់ៗ ដោយឱ្យសត្វឃ្មុំជាច្រើនមកទំលើរូបនាង ដែលរូបភាពនេះវាជាការលើកកម្ពស់ការយល់ដឹងអំពីសារៈសំខាន់នៃឃ្មុំដែលបានជះឥទ្ធិពលដល់ប្រព័ន្ធអេកូឡូស៊ីនៅក្នុងពិភពលោក។

Angeline Jolie

តែអ្វីដែលធ្វើឱ្យមហាជនគ្រប់គ្នាមានការភ្ញាក់ផ្អើល និងចាប់អារម្មណ៍ជាខ្លាំងនោះគឺ ជាការលះបង់របស់ Angeline  Jolie ដោយនាងត្រូវបានអត់ងូតទឹករយៈពេល៣ថ្ងៃដើម្បីអាចបានថតជាមួយសត្វឃ្មុំជាច្រើននោះបាន ការធ្វើបែបនេះគឺដើម្បីឱ្យនាងមានក្លិនខ្លួនមិនល្អ ឬឃ្មុំទាំងអស់នោះទទួលបានក្លិនផ្សេង និងគិតថាមិនមែនជាក្លិនមនុស្ស ដូច្នេះទើបវាហ៊ានមកក្បែរ និងមកទំលើរូបនាងបាន ក្នុងនោះគេក៏បានឱ្យនាងយកសំឡីមកបិទច្រមុះ និង ត្រចៀក ក្នុងពេលថត ដើម្បីកុំឱ្យឃ្មុំទាំងនោះហើរចូលបាន និងមិនបង្កគ្រោះថ្នាក់ដល់តារាស្រីរូបនេះ៕

ប្រភព៖ Thaiza

  Join Us ៖ https://t.me/khmerload

ចង់ដឹងច្បាស់សូមទស្សនាវីដេអូទាំងអស់គ្នា៖ 

Angeline Jolie
Angeline Jolie
Angeline Jolie
Angeline Jolie
Angeline Jolie
វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]