ភ្នំពេញ៖  ជាការពិតណាស់ កញ្ញា​ សេង រដ្ឋា ដែលជាអតីតបវរកញ្ញាក្នុងកម្មវិធី Miss Grandឆ្នាំ២០២០ ដែលនាងតំណាងឲ្យខេត្តកំពង់ធំផងដែរ។ ក្នុងនោះដែរ ខណៈដែលនាងមិនបានទទួលបតំណែងទៅធ្វើការប្រកួតក្តី តែបវរកញ្ញារូបនេះក៏នៅតែមានមហាជនជាច្រើនពេញចិត្តលើរូបនាងជាខ្លាំង មិនរូបសម្ផស្ស ដំណើរ និងសមត្ថភាពផ្សេងទៀត។   

យ៉ាងណាមិញ នាងពិតជាមានសមត្ថភាពក្នុងវិស័យសិល្បៈមិនថាជាបវរកញ្ញានោះទេ  បើក្រឡេកទៅមើលរូបសម្រស់វិញ សេង រដ្ឋា នាងកាន់តែធ្វើឲ្យទស្សនិកជន និងហ្វេនៗជាច្រើនរូបសរសើរពីរូបសម្រស់ ដ៏ស្រស់ស្អាតផូរផង់ពីធម្មជាតិរបស់នាងជានិច្ច។ ជាមួយគ្នានេះដែរ  មួយរយៈចុងក្រោយនេះ កញ្ញា សេង រដ្ឋា កាន់តែទទួលបានការងារថតម៉ូតជាហូរហែ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង ដូចនៅពេលថ្មីៗនេះ នាងបានបង្ហោះរូបភាពប៉ុន្មានសន្លឹកធ្វើឲ្យអ្នកគាំទ្រមើលភ្លឹកសឹងតែមិនដាក់ភ្នែក ដោយនាងបានតុបតែងខ្លួនស្លៀកនូវឈុតប៊ីគីនីពណ៌ខ្មៅ មើលទៅទាក់ទាញ ហើយលេចធ្លោជាខ្លាំង ដោយបញ្ចេញនូវរាងដ៏ស្រលូន ក្បាលពោះរាបស្មើរ។  ក្នុងនោះដែរ ក្រោយហ្វេនៗឃើញរូបភាពទាំងនេះហើយ ពួកគេបានសរសើរពីរូបសម្ផស្សដ៏ស្រស់សោភារបស់តារារូបនេះគ្រប់គ្នាសឹងតែមិនដាច់ពីមាត់៕

សូមទស្សនារូបភាពខាងក្រោម៖

សេង រដ្ឋា
សេង រដ្ឋា
សេង រដ្ឋា
សេង រដ្ឋានិង​ អ្នករួមការងារ
សេង រដ្ឋានិង​ អ្នករួមការងារ
សេង រដ្ឋានិង​ អ្នករួមការងារ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]