ប្រសិទ្ធភាពរបស់វ៉ាក់សាំងមិនដូចគ្នា វ៉ាក់សាំងខ្លះតម្រូវឲ្យចាក់ជារៀងរាល់ឆ្នាំ ឯខ្លះទៀតឲ្យតែចាក់គ្រប់ដូស អាចការពារជំងឺបានរហូត។ ចុះវ៉ាក់សាំងការពារជំងឺកូវីដ ១៩ វិញ បើសិនជាយើងបានចាក់ទាំង ២ ដូស រួចរាល់ហើយ តើអាចមានប្រសិទ្ធភាពជារៀងរហូត ឬក្នុងរយៈពេលកំណត់ណាមួយ?
ក្នុងបទសម្ភាសជាមួយ PNN លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ ក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ ១៩ បកស្រាយថា ប្រសិទ្ធភាពនៃវ៉ាក់សាំងកូវីដ ១៩ មកទល់ពេលនេះនៅលើពិភពលោក មិនមានការសិក្សាឲ្យបានច្បាស់លាស់នៅឡើយទេ ថាមានប្រសិទ្ធភាពប៉ុន្មាន ប៉ុន្តែអ្វីដែលអ្នកវិទ្យាសាស្ត្រសិក្សាឃើញ គឺផលប្រយោជន៍របស់វ៉ាក់សាំងមានច្រើនណាស់ ឯប្រសិទ្ធភាពរបស់វ៉ាក់សាំងយ៉ាងហោចណាស់ក៏ ៦ខែឡើងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស“គេមិនទាន់មានការសិក្សាឲ្យបានច្បាស់លាស់មែនទែន ដែលកំណត់ថា តើប្រសិទ្ធភាពរបស់វ៉ាក់សាំង បាន ១ឆ្នាំ ២ឆ្នាំ ឬក៏បានរហូត កន្លែងហ្នឹងអត់មានទេ”។
លោកជំទាវបានបន្តថា បច្ចុប្បន្នអ្នកវិទ្យាសាស្ត្រកំពុងសិក្សាឲ្យបានច្បាស់លាស់អំពីប្រសិទ្ធភាពរបស់វ៉ាក់សាំង តើមានប្រសិទ្ធភាពរយៈប៉ុន្មាន ដោយអ្នកវិទ្យាសាស្ត្រដាក់ការសង្ស័យថា ប្រសិទ្ធភាព និងការចាក់វ៉ាក់សាំងកូវីដ ១៩ អាចប្រហាក់ប្រហែលនឹងវ៉ាក់សាំងផ្តាសាយ ដែលតម្រូវឲ្យចាក់រៀងរាល់ឆ្នាំ។
ទោះជាបែបនេះក្តី អ្នកនាំពាក្យក្រសួងសុខាភិបាលរូបនេះសង្កត់ធ្ងន់ថា មកដល់ពេលនេះមិនទាន់មានការសិក្សាណាបញ្ជាក់ច្បាស់លាស់នៅឡើយទេ អំពីប្រសិទ្ធភាពរបស់វ៉ាក់សាំងកូវីដ ១៩ ទេ អ្វីៗទាំងអស់គ្រាន់តែជាការដាក់ការសង្ស័យប៉ុណ្ណោះ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]