ខេត្តព្រះសីហនុ: ប្រិយមិត្ត ពុកម៉ែ បងប្អូនមួយចំនួនពិតជានៅចាំបាននៅគម្រោងរង្វង់មូល ព្រះថោងនាងនាគ ដែលរដ្ឋបាលខេត្តព្រះសីហនុ គម្រោងនឹងសាងសង់រូបសំណាកព្រះថោងនាងនាគពីស្ពាន់ នៅប្រសព្វទល់មុខគ្នារវាងមហាវិថីជំទាវម៉ៅ និងមហាវិថីឆ្នេររាម ដើម្បីបង្ហាញទេសចរពី អត្តសញ្ញាណជាតិ វប្បធម៌ ប្រពៃណី ក្នុងខេត្តរបស់ខ្លួន។
សូមរំលឹកផងដែលថា រង្វង់មូល «ព្រះថោងនាងនាគ» បង្កប់នៅខ្លឹមសារប្រកដដោយ អត្ថន័យយ៉ាងប្រសើរ ដោយរូបព្រះថោងនាងនាគ បែរព្រះភក្ត្រឆ្ពោះទៅកាន់សមុទ្រ ជានិមិត្តរូបនៃការកកើតទឹកដី វប្បធម៌ អរិយធម៌ ប្រពៃណី ទំនៀមទម្លាប់ របស់ខ្មែរដែលកកើតឡើងតាំងតែពីយុគសម័យដំបូងនៃអាណាចក្រភ្នំ ឬហ្វូណន និងជាសក្ខីភាពបញ្ជាក់ថាជាតិខ្មែរជាជាតិសាសន៍ដ៏ចំណាស់នៅលើទឹកដីសុវណ្ណភូមិ អាស៊ីអាគ្នេយ៍។
យ៉ាងណាមិញ រីឯរូបសំណាកព្រះថោងនាងនាគ ដែលសង់អំពីស្ពាន់ កម្ពស់២១ម៉ែត្រនេះ នឹងត្រូវដាក់នៅចំណុចផ្លូវប្រសព្វគ្នារវាងមហាវិថីជំទាវម៉ៅ និងមហាវិថីឆ្នេររាម នៃខេត្តព្រះសីហនុ នឹងចូលរួមបង្ហាញអត្តសញ្ញាណ វប្បធម៌ និងប្រពៃណីជាតិ សម្រាប់ខេត្តជាប់សមុទ្រមួយនេះឲ្យកាន់តែលេចធ្លោ និងមានភាពជឿនលឿន ប្រកដដោយការអភិវឌ្ឍយ៉ាងឆាប់រហ័ស។
គូសបញ្ជាក់ផងដែលថា រូបសំណាកទាំងនេះ គ្រោងនឹងសម្ពោធនៅអំឡុងចុង ឆ្នាំ២០២១ ដែលនឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការលើកមុខមាត់ខេត្តនៅតំបន់មាត់សមុទ្រ ភូមិភាគនិរតីមួយនេះ ឲ្យកាន់តែលេចធ្លោខ្លាំងបន្ថែមទៀត៕
ចង់ជ្រាបកាន់តែច្បាស់ សូមទស្សនារូបភាពដែលមានភ្ជាប់ជូននៅផ្នែកខាងក្រោមនេះ៖
ដើម្បីទទួលបានព័ត៌មានបន្ថែម និងថ្មីៗ ព្រមទាំងរហ័សពីគេហទំព័រខ្មែរឡូតសូមចុច៖ https://t.me/khmerload
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]