កូរ៉េខាងត្បូង៖ យោងទៅតាមគេហទំព័រTen Asia តារាចម្រៀង និង ជាតារាសម្ដែងស្រី Yoona បានធ្វើការផ្សាយផ្ទាល់នៅល្ងាចថ្ងៃទី ៣០ ខែឧសភាដើម្បីអបអរថ្ងៃកំណើតរបស់នាង ជាមួយអ្នកគាំទ្រ។ រូបថតរបស់តារាចម្រៀងស្រីនៅក្នុងការសន្ទនាត្រូវបានចែកចាយយ៉ាងទូលំទូលាយនៅលើបណ្តាញសង្គមកូរ៉េ។គួររំលឹកផងដែរថា ក្រៅពីក្លាយជាសមាជិករបស់ SNSD តារាចម្រៀងស្រីរូបនេះក៏ទទួលបានជោគជ័យក្នុងការសម្តែងផងដែរ។

យ៉ាងណាមិញ Yoona នាងបាននិយាយថា នាងពិតជារីករាយណាស់ក្នុងការប្រារព្ធពិធីខួបកំណើតរបស់នាងជាមួយអ្នកគាំទ្រ។ នាងក៏បានថ្លែងអំណរគុណដល់ទស្សនិកជនដែលបានស្រឡាញ់និងគាំទ្ររហូតមកផងដែរ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក តារាស្រីដែលកើតក្នុងឆ្នាំ ១៩៩០ គឺជាសមាជិកម្នាក់នៃក្រុម SNSD នាងត្រូវឈរលើទីតាំងនៃចក្ខុ។ ចាប់តាំងពីការបង្ហាញខ្លួនលើកដំបូង Yoona តែងតែស្ថិតនៅក្នុងបញ្ជីតារាចម្រៀងស្រីដែលមានរូបសម្រស់លេចធ្លោនៅប្រទេសកូរ៉េ បើទោះបីតារាស្រីរូបនេះមានវ័យកាន់តែជ្រេហើយក្តីតែនាងនៅតែអាចរក្សាសម្រស់ដ៏ក្មេងជាងវ័យរបស់នាងបាន ដោយថ្មីៗនេះនាងបានផ្តោតភាគច្រើនទៅលើការសម្តែង៕

សូមទស្សនារូបភាពខាងក្រោម៖

Yoona 
Yoona 
Yoona 
Yoona 
Yoona 
Yoona 
Yoona 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]