បរទេស៖ កាលពីថ្មីៗនេះ ម្ចាស់គណនី TikTok មានឈ្មោះថា Starwise00 កំពុងបង្កភាពវឹកវរជាមួយនឹងការចែករំលែកនូវរឿងរ៉ាវ ដ៏អាថ៌កំបាំងនៅពីក្រោយវិស័យហូលីវូដ របស់ម្តាយមីង Julianne Hough នៅក្នុងវីដេអូដែលបានបង្ហោះកាលពីថ្ងៃទី ២៨ ខែឧសភា។

នៅក្នុងវីដេអូឃ្លីបខ្លីមួយនេះដែរ បុគ្គលម្នាក់នេះ បានទម្លាយថា មីងនិងពូរបស់នាងគឺ Julianne និង Derek Hough គឺជាតារាសម្តែងដ៏ល្បី ក្នុងវិស័យសម្តែងរបាំ ក្នុងកម្មវិធីល្បីៗ ជាច្រើន ក្នុងការចូលរួមការប្រកួតប្រជែងផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ បន្ទាប់មកក្មេងស្រីជំទង់រូបនេះក៏បានបន្តលើកឡើងបន្ថែមទៀតថា មីងរបស់នាងបានរួមដំណេកជាមួយ Leonardo DiCaprio មិនត្រឹមតែប៉ុណ្ណោះ នាងបានសង្កត់ធ្ងន់ថា រូបលោកមិនសូវពូកែរឿងលើគ្រែប៉ុន្មាននោះទេ។

​តួយ៉ាង តំណាងរបស់តារាទាំងពីររូបនេះ បច្ចុប្បន្នបដិសេធមិនធ្វើអត្ថាធិប្បាយអំពីរឿងនេះទេ ព្រោះតែ Julianne  Hough ទើបតែលែងលះជាមួយអ្នកលេងវាយកូនគោលលើទឹកកក Brooks Laich កាលពីឆ្នាំមុន ខណៈដែល Leonardo DiCaprio ដែលជាតារាសម្តែងដែលត្រូវបានគេស្គាល់ថាជាជីវិតស្នេហារបស់លោកបច្ចុប្បន្នកំពុងមានទំនាក់ទំនងជាមួយតារាស្រីវ័យ ២៣ ឆ្នាំ នាង Camila Morrone

គួររំលឹកផងដែរ Julianne Hough និង Leonardo DiCaprio មិនមានព័ត៌មានផ្លូវការនោះទេ ប៉ុន្តែមានពាក្យចចាមអារ៉ាម ថាពួកគេបានចែចង់គ្នា នៅមហោស្រពតន្ត្រីក្រោយឆាក កាលនៅ Coachella ក្នុងរដ្ឋកាលីហ្វ័រញ៉ាក្នុងឆ្នាំ ២០១៣៕

សូមទស្សនារូបភាពខាងក្រោម៖

JulianneHough
Leonardo DiCaprio

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]