ថៃ៖ មហាជនគ្រប់គ្នា ប្រាកដជាបានដឹងហើយថា កូនស្រីរបស់តារាសម្ដែង Tuck Mayura គឺ Namtar Natchaa នាងត្រូវបានមហាជនចោទសួរពាក់ព័ន្ធនឹងកូនរបស់នាងថា មិនមានឪពុកតែនាងបកស្រាយដោយអះអាងថា កូននាងមានឪពុក តែត្រូវបានលែងលះគ្នាហើយ។
យ៉ាងណាមិញ នៅក្នុងពេលថ្មីៗកន្លងទៅនេះ Namtar Natchaa ដែលត្រូវជាកូនស្រីTuck Mayura នាងក៏បានចេញមកបកស្រាយពីមូលហេតុដ៏សែនឈឺចាប់ ដែលនាងបានលែងលះគ្នាជាមួយនិងស្វាមី សុខចិត្ត ឱ្យកូននៅកំព្រាទាំងនៅតូចបែបនេះ ក៏ដោយសារតែស្វាមី នាងបានធ្វើបាបនាងផ្នែករាងកាយ និងផ្លូវចិត្ត ជាច្រើន ។ ក្នុងនោះនាងក៏បានផុសនូវរូបភាពកែវស្រាដែលជាភស្តុតាង មានស្នាមក្រែមជាប់នៅនឹងកែវ ដោយស្វាមីនាងនាំស្រីផ្សេងមកគេងក្នុងខុនដូរបស់គេផងដែរ។
រឿងទាំងអស់នេះហើយ ដែលបានធ្វើឱ្យនាងមានការឈឺចាប់ម្ដងហើយម្ដងទៀតរហូតនាង សម្រេចចិត្ដលែងលះគ្នាដោយមិនស្ដាយស្រណោះ ទោះដឹងថាកូនត្រូវកំព្រាក៏ដោយ តែបើមានឪពុកបែបនេះសម្រាប់កូនរបស់នាងក៏មិនសាកសមនោះដែរ៕
ប្រភព៖ Mgronline
Join Us ៖ https://t.me/khmerload
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]