រាជធានីភ្នំពេញ ៖ ពិតណាស់ កីឡាករជនពិការដ៏ល្បីឈ្មោះ ឈុន ពន់ មានប្រវត្តិដណ្តើមបាន មេដាយមាស និងប្រាក់ ជាច្រើន ក្នុងស្រុក ក្នុងនោះ ក៏មានមេដាយ ប្រាក់៣ និងសំរឹទ្ធ២ ពីការប្រកួត កីឡាអាស៊ានប៉ារ៉ាហ្គេម កាលពីឆ្នាំ២០១៣ ក្នុងប្រទេសមីយ៉ានម៉ា និងក្នុងឆ្នាំ២០១៥ ក្នុងប្រទេសសិង្ហបុរី ដោយ ការប្រកួត ឆ្នាំ២០១៩ ក្នុងប្រទេសហ្វីលីពីន ត្រូវបានលុបចោល។ ការប្រកួតនេះ ត្រូវរៀបចំឡើង រៀងរាល់ ២ឆ្នាំម្តង ដោយចុងឆ្នាំ ២០២១នេះ នឹងត្រូវធ្វើឡើងក្នុងប្រទេសវៀតណាម បន្ទាប់ពីបញ្ចប់ ការប្រកួតកីឡាស៊ីហ្គេមលើកទី៣១ នៅវៀតណាម។
គួរបញ្ជាក់ផងដែរថា កីឡាករម្ចាស់មេដាយប្រាក់ ឈុន ពន់ រូបនេះ បានបង្ហាញក្តីបារម្ភជាខ្លាំង ខណៈការហ្វឹកហាត់ពង្រឹងសមត្ថភាព បានកំពុងជួបការលំបាកជាច្រើន ជាពិសេសគឺកង្វះខាតសម្ភារៈបង្វឹកនេះតែម្តង ដូច្នេះ ដើម្បីឲ្យការរឹកហាត់ត្រូវតាមលក្ខណៈស្តង់ដានោះ រូបលោក បានអំពាវនាវឲ្យសប្បុរសជន ជួយឧបត្ថម្ភជាសម្ភារៈ ព្រោះមកដល់ពេលនេះ ពុំទាន់បានការឧបត្ថម្ភពីភាគីណាមួយឡើយ ប៉ុន្តែយ៉ាងណាក្តី រូបលោកនូវ ដាក់ឆន្ទះយ៉ាងមុះមុត នឹងប្រឹងប្រែងអស់ពីលទ្ធភាព ដើម្បីត្រៀមក្នុងការប្រកួតអាស៊ានប៉ារ៉ាហ្គេម លើកទី១១នេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សគួរបន្ថែមថា រូបលោកនឹងធ្វើការប្រកួតលើ៣វិញ្ញាសា សម្រាប់ការប្រកួតប៉ារ៉ាហ្គេមខាមុខនេះ ដោយក្នុងនោះ គឺមាន ១០០ម៉ែត្រ ២០០ម៉ែត្រ និង៤០០ម៉ែត្រ៕
ប្រភព ៖ ទទក
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]