ភ្នំពេញ៖ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា បានបញ្ចប់ការចាក់វ៉ាក់សាំងជិត ៨០% នៃបុគ្គលិក និងអ្នកម៉ៅការចំនួន ៧០០នាក់ នៅក្រុមហ៊ុន ដែលជាផ្នែកមួយនៃយុទ្ធនាការចាក់វ៉ាក់សាំងរយៈពេល ៣សប្តាហ៍របស់ក្រុមហ៊ុន។
ដោយមានការយកចិត្តទុកដាក់ជាចំបងទៅលើសុខភាព និងសុវត្ថិភាពរបស់បុគ្គលិក ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា បានរៀបចំព្រឹត្តិការណ៍ចាក់វ៉ាក់សាំងនេះឡើង នៅឯរោងចក្រផលិតស្រាបៀរដ៏ទំនើបរបស់ក្រុមហ៊ុន ក្រោមការសហការជាមួយនឹងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។ យុទ្ធនាការចាក់វ៉ាក់សាំងនេះ បានចំណាយពេល ៣សប្តាហ៍។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សលោកស្រី អ៊ែន អូលីវ័រ (Anne Ollivier) នាយកផ្នែកកិច្ចការសាជីវកម្មរបស់ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា បានថ្លែងថា៖
ក្រុមការងារមកពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដែលមានក្រុមវេជ្ជបណ្ឌិត និងគិលានុប្បដ្ឋាក បានសហការយ៉ាងលល្អ ដើម្បីពិនិត្យមើលដំណើរការចាក់វ៉ាក់សាំងនេះផងដែរ។
លោកស្រី អ៊ែន អូលីវ័រ បានបន្ថែមថា៖
ជាការលើកទឹកចិត្តបន្ថែម និងជាផ្នែកមួយនៃកិច្ចប្រឹងប្រែងរបស់ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ដើម្បីគាំទ្រដល់យុទ្ធនាការចាក់វ៉ាក់សាំងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ក៏បានរៀបចំកម្មវិធីផ្សងសំណាងផងដែរ សម្រាប់អ្នកដែលបានបញ្ចប់ការចាក់វ៉ាក់សាំងរបស់ពួកគេ។ ឈ្មោះរបស់អ្នកដែលបានចាក់វ៉ាក់សាំងរួច ត្រូវបានដាក់បញ្ចូលទៅក្នុងកម្មវិធីចាប់ឆ្នោតផ្សងសំណាង ដើម្បីឈ្នះរង្វាន់ជាកង់។
ដោយមានវត្តមាននៅកម្ពុជាតាំងពីឆ្នាំ ១៩៩៤មក ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ផ្ដល់ការងារជូនដល់បុគ្គលិកចំនួនជិត ៧០០នាក់ ព្រមទាំងផ្ដល់ការងារជាប្រយោលជូនដល់ប្រជាជនកម្ពុជារាប់ម៉ឺននាក់ផ្សេងទៀត ដែលបំពេញការងារជាផ្នែកមួយនៃបណ្ដាញអាជីវកម្មរបស់ក្រុមហ៊ុន ពោលគឺ រាប់ចាប់ពីកសិករដំណាំស្រូវ រហូតដល់អាជីវករលក់ដូរ។ ថ្មីៗនេះ ក្រុមហ៊ុនផលិតស្រាបៀរមួយនេះ បានផ្លាស់ប្ដូរឈ្មោះរបស់ខ្លួនពី CBL (Cambodia Brewery Limited) មកជាក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា (HEINEKEN Cambodia) វិញ។
នៅក្នុងសេចក្ដីប្រកាសមួយកាលពីពេលថ្មីៗនេះ ឯកឧត្តម គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ (GDT) បានទទួលស្គាល់ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ថាជា ក្រុមហ៊ុនដែលបង់ពន្ធជូនរាជរដ្ឋាភិបាលច្រើនជាងនៅកម្ពុជា។ ក្រុមហ៊ុនរំពឹងថា នឹងត្រូវបានផ្តល់កិត្តិយសនៅក្នុងពិធីផ្លូវការមួយនៅឆ្នាំនេះ នៅពេលដែលឯកឧត្តម គង់ វិបុល រំពឹងថានឹងផ្តល់ជូនលិខិតថ្លែងអំណរគុណ និងកោតសរសើរមួយ ដែលមានការចុះហត្ថលេខាដោយ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម បណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
លោកស្រី អ៊ែន អូលីវ័រ ថ្លែងថា៖
ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា បានវិនិយោគទឹកប្រាក់ចំនួនជាង ២៣០ លានដុល្លារសហរដ្ឋអាមេរិក ទៅក្នុងរោងចក្រផលិតស្រាបៀររបស់ខ្លួននៅកម្ពុជានាអំឡុងពេល ៥ឆ្នាំកន្លងចុងក្រោយនេះ។ បច្ចុប្បន្ន ក្រុមហ៊ុនផលិតស្រាបៀរចំនួន ៥ម៉ាកយីហោក្នុងប្រទេសកម្ពុជា ដោយអនុលោមតាមស្តង់ដារគុណភាពខ្ពស់បំផុត។ ផលិតចេញពីគ្រឿងផ្សំធម្មជាតិ ១០០% ក្នុងប្រទេសកម្ពុជា ផលិតផលរបស់ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា រួមមាន ស្រាបៀរ Heineken® , ABC , Tiger , Anchor និង Gold Crown។
ស្ថិតក្រោមពាក្យស្លោក «ចូលរួមអភិវឌ្ឍពិភពលោកដ៏ល្អប្រសើរ» ក្រុមហ៊ុន ហ៊ិននីគែន (ខេមបូឌា) បានកាត់បន្ថយបរិមាណទឹកយ៉ាងច្រើន ដែលក្រុមហ៊ុនប្រើប្រាស់ដើម្បីផលិតស្រាបៀររបស់ខ្លួន ដោយសម្រេចបានឋានៈថាជាក្រុមហ៊ុនផលិតស្រាបៀរ ដែលមានប្រសិទ្ធភាពសន្សំសំចៃទឹកបំផុតមួយ នៅទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិក។ ក្រុមហ៊ុនក៏បានកាត់បន្ថយការបញ្ចេញកាបូនឌីអុកស៊ីត ៥០% ផងដែរគិតចាប់ពីឆ្នាំ២០១៣មក។
ក្រុមហ៊ុនបានវិនិយោគទឹកប្រាក់រាប់លានដុល្លារ លើរោងចក្រប្រព្រឹត្តិកម្មសំណល់រាវ នៅរោងចក្រផលិតស្រាបៀររបស់ខ្លួន នៅជាយរាជធានីភ្នំពេញ ដែលជារោងចក្រប្រព្រឹត្តិកម្មសំណល់រាវដំបូងគេក្នុងប្រទេសកម្ពុជា។ ក្រុមហ៊ុនក៏ប្រើប្រាស់ឡើងវិញនូវជីវឧស្ម័ន សម្រាប់ថាមពលកម្តៅផងដែរ។
ក្រុមហ៊ុន ហ៊ិននីគែន (ខេមបូឌា) ក៏មានបំណងលើកកម្ពស់ការពិសារគ្រឿងស្រវឹង ប្រកបដោយការទទួលខុសត្រូវផងដែរ។ ១០% នៃថវិកាសម្រាប់ប្រព័ន្ធផ្សព្វផ្សាយរបស់ម៉ាកយីហោ Heineken® ត្រូវបានចំណាយលើការផ្សព្វផ្សាយការពិសារគ្រឿងស្រវឹងប្រកបដោយការទទួលខុសត្រូវ ជាមួយនឹងយុទ្ធនការ «ពេលស្រវឹង សូមកុំបើកបរ»។ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ក៏គាំទ្រដល់ការបង្ហាញតម្លាភាពផងដែរ តាមរយៈការផ្តល់ព័ត៌មានអំពីគ្រឿងផ្សំ និងកម្រិតអាហារូបត្ថម្ភនៅលើស្រាបៀរ គ្រប់ម៉ាកយីហោទាំងអស់របស់ខ្លួន៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]