ហុងកុង៖ យោងតាមប្រព័ន្ធផ្សព្វផ្សាយហុងកុង បានរាយការណ៍មក សាកសពរបស់ មហាសេដ្ឋី​កាស៊ីណូ​​ម៉ា​កាវ លោក ស្ទេ​ន​លី ហូ ត្រូវបានគេយកទៅទីបញ្ចុះសព នៅ Chiu Yuen ដែលនៅជាប់នឹងផ្នូរឪពុកម្តាយ និងកូនស្រីដំបូងរបស់លោក ក្រោយមរណភាពអស់រយៈពេល ១ឆ្នាំ។

ដោយឡែកតាមប្រភពដដែល បានបន្តទៀតថា កន្លែងផ្នូរបស់លោកនេះក្រុមគ្រួសារដែលបានចំណាយប្រាក់សរុបចំនួន ២៥ លានដុល្លារហុងកុង (ប្រហែល៣,២ លានដុល្លារ) ដែលភាគច្រើនជាការចំណាយលើផ្នូររបស់អតីតមហាសេដ្ឋីនេះផ្ទាល់តែម្តង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្តែង ផ្នូរមួយនេះត្រូវបានជួសជុលសាជាថ្មី ដែលគ្របដណ្ដប់ដោយថ្មក្រានីតដែលមានតម្លៃថ្លៃកប់ពពក លើសពីនេះមឈូសស្តេចល្បែងមួយនេះ ត្រូវបានធ្វើពីឈើដែលមានកម្រលើលោក ដែលគេហៅថា Nanmu​ ដែលមានតម្លៃ ៨ លានដុល្លារហុងកុង (ប្រហែលជាង ១លានដុល្លារ) ។

ត្រឡប់ទៅវិញ មហាសេដ្ឋី​កាស៊ីណូ​​ម៉ា​កាវ លោក ស្ទេ​ន​លី ហូ បានទទួលមរណភាពដោយជរាពាធ នៅថ្ងៃទី ២៦ ខែឧសភាឆ្នាំ ២០២០ ក្នុងជន្មាយុ ៩៩ ឆ្នាំ។ នៅថ្ងៃទី ៨ ខែកក្កដាឆ្នាំដដែល ពិធីបុណ្យសពត្រូវបានធ្វើឡើងយ៉ាងឧឡារិករយៈពេល ៣ ថ្ងៃ។

យោងតាមប្រព័ន្ធផ្សព្វផ្សាយបានបញ្ជាក់ថា ដោយសារមូលហេតុ ក្រុមគ្រួសារត្រូវពន្យាពេល ១ ឆ្នាំ ក៏ព្រោះតែ ក្នុង ២០២០ ​គឺមិនមានថ្ងៃដែលល្អ ក្នុងការបញ្ចុះសពរបស់លោក ជាលទ្ធផល បានគ្រួសារក៏បានសម្រេចចិត្តលើកមកបញ្ចុះក្នុងឆ្នាំនេះវិញ៕

សូមទស្សនារូបភាពខាងក្រោម៖

ស្ទេ​ន​លី ហូ
ពីធីបញ្ចុះសព
ពីធីបញ្ចុះសព
កន្លែងបញ្ចុះសព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]