សហរដ្ឋអាមេរិក៖ ប្រិយមិត្តច្បាស់ជាបានស្គាល់ជាមួយនឹងតារាចម្រៀងដ៏ល្បីឈ្មោះ ស្ទើរទូទាំងពិភពលោកគឺ Jennifer Lopez  ហើយនាងក៏ធ្លាប់មានប្រវត្តិស្នេហាបែកបាក់ជាមួយនិងលោក Marc Anthony ដែលជាអតីតស្វាមីនាងហើយក៏ជាតារាចម្រៀង និងនិពន្ធដ៏ល្បីម្នាក់ផងដែរ។

Jennifer Lopez 
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅក្នុងរយៈពេលកន្លងទៅថ្មីៗនេះ Jennifer Lopez  ក្នុងវ័យ៥១ឆ្នាំបានធ្វើឱ្យមហាជនគ្រប់គ្នាមានការចាប់អារម្មណ៍ជាខ្លាំង បន្ទាប់ពីមានលេចឡើងនូវរូបភាពមួយចំនួន ដែលនាងបានណាត់ជួបជាមួយនឹង អតីតស្វាមីគឺលោក Marc Anthony មានវ័យ៥២ឆ្នាំ ដោយអ្នកទាំងពីរបានបែកគ្នាជាយូរមកហើយ ក្នុងនោះកាលពីអ្នកទាំងពីររួមរស់នៅជាមួយគ្នា ពួកគេក៏មានកូនភ្លោះ២នាក់រួចទៅហើយ។ ដោយឡែក ក្នុងពេលបច្ចុប្បន្ននេះគេសង្កេតឃើញថា Jennifer Lopez  នាងតែងតែណាត់ជួបជាមួយ លោក Marc Anthony ដោយមើលទៅអ្នកទាំងពីរកំពុងតែបញ្ឆេះភ្លើងស្នេហ៍ចាស់ឱ្យត្រឡប់មកវិញដោយភាពផ្អែមល្ហែមជាខ្លាំង ក្នុងនោះគេបានឃើញអ្នកទាំងពីណាត់អង្គុយញុំាអាហារតែពីនាក់ នៅសណ្ឋាគារមួយកន្លែង និងពេលខ្លះ ឃើញបណ្តើរគ្នាមក ពីហាត់ប្រាណ និង ឃើញសកម្មភាពផ្អែមល្ហែមជាច្រើនទៀតដែលគេផ្ដិតយកបាន៕

ប្រភព៖ Thaiza

  Join Us ៖ https://t.me/khmerload

Jennifer Lopez 
Jennifer Lopez និង អតីតស្វាមី 
Jennifer Lopez 
ennifer Lopez និង អតីតស្វាមី 
ennifer Lopez និង អតីតស្វាមី 
ennifer Lopez និង អតីតស្វាមី 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]