ភ្នំពេញ: អតីតបេក្ខភាពកម្មវីធីប្រលងចម្រៀងលំដាប់ថ្នាក់ពិភពលោក Cambodia Idol លោក ម៉ៅ ហាជី តារាចម្រៀងសម្លេងផ្អែម រូបស្រស់សង្ហា និងពូកែវេហាស័ព្ទនោះ បានធ្វើឲ្យមហាជន និងហ្វេនជាច្រើនដែលជាអ្នកនិយមគាំទ្រលោក មានការភ្ញាក់ផ្អើលជាខ្លាំងក្រោយពេលដែលលោកបានបង្ហោះរូបថត ដែលថតជាមួយកូនក្រមុំម៉ាឡាកាំងនៅក្នុងតំបន់ព្រៃភ្នំ ដែលធ្វើឲ្យអ្នកគាំទ្រក្នុងហ្វេសប៊ុកផ្ទុះចម្ងល់យ៉ាងខ្លាំងថាតើនរណាជាកូនក្រមុំរបស់លោកពិត ក្រោយខ្នងនៃការថតឈុតនេះតែម្តង។

លោក ម៉ៅ ហាជី
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សូមបញ្ជាក់ផងដែលថា បច្ចុប្បន្នលោក ម៉ៅ ហាជី គឺជាតារាចម្រៀងប្រចាំនៅផលិតកម្មថោន( Town Production) ដែលលោកក៏កំពុងតែទទួលបានប្រជាប្រិយភាព និងការគាំទ្រខ្លាំងជាហូរហែមក ក្រោយលោកបានបកស្រាយឡើងវិញ( Cover) នៅបទរំដួលដងស្ទឹងសង្កែ ដែលជាសំនៀងដើមរបស់អធិរាជសម្លេងមាសស៊ិន ស៊ីសាមុត រួចមក៕

ចង់ដឹងថាតើ លោក ម៉ៅ ហាជីប្លែកយ៉ាងណាក្រោយពេលបានថតជាមួយនឹងតុក្កតាម៉ាឡាកាំងនោះ សូមទស្សនារូបភាពខាងក្រោមទាំងអស់គ្នា៖

លោក ម៉ៅ ហាជី
លោក ម៉ៅ ហាជី
លោក ម៉ៅ ហាជី
លោក ម៉ៅ ហាជី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]