ចិន៖ យោងតាម ទំព័រ QQ នៅព្រឹកថ្ងៃទី ៣១ ឧសភា ស្រាប់តែបានចែករំលែករូបថតស៊េរីថ្មី របស់ តារាស្រី Fan Bingbing ដែលលើកនេះ នាងក៏បានបង្ហាញខ្លួនជាមួយនឹងសម្លៀកបំពាក់បែបរលុង និងសក់ចងធម្មតា ដែលធ្វើឲ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំង។

ប៉ុន្តែ អ្វីដែលគួរឲ្យកត់សម្គាល់ជាងនេះ នោះគឺ Fan Bingbing បានបង្ហាញខ្លួន នៅកាលបរិច្ឆេទជាមួយគ្នា ជាមួយនឹងបុរសអាថ៌កំបាំងម្នាក់ នៅកណ្តាលអធ្រាត្រ ថែមទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ហេតុការណ៍បានធ្វើឲ្យមនុស្សជាច្រើនតាមដាន និងធ្វើការចោទសួរពី ទំនាក់ទំនងរវាងនាងនិងបុរសម្នាក់នោះ ថាតើបុរសម្នាក់នេះជាសង្សារថ្មីរបស់នាងដែរឬទេ បន្ទាប់ពីបែកបាក់ជាមួយនឹងអតីតគូស្នេហ៍ ។

លើសពីនេះទៅទៀត នៅក្នុងនោះ ហ្វេនៗជាច្រើនថែមទាំងបានដឹងថា រថយន្តដែលមកទទួលយកនាង បន្ទាប់ពីមានហេតុការណ៍នេះ គឺជាឡានទំនើប ដែលមានតម្លៃជាង ១,៤ លានយ័ន (ស្មើនឹងជាង ២០ ម៉ឺនដុល្លាអាមេរិក) ដែលអាចនិយាយបានថា បើទោះបីជាមានរឿងអាស្រូវគេចពន្ធក៏ដោយ តែជីវិតរបស់នាង នៅតែមានភាពស៊ីវីល័យយ៉ាងសម្បូរបែប ៕

ប្រភព៖ Kenh14

សូមទស្សនារូបភាពខាងក្រោម៖

Fan Bingbing
Fan Bingbing
Fan Bingbing
Fan Bingbing
បុរសដែលសង្ស័យមកជួប Fan Bingbing

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]