រាជធានីភ្នំពេញ ៖ នេះបើតាមការបញ្ជាក់ របស់មេភូមិ ជ្រោយបាសាក់ លោក ឈឹម សាមិ បានប្រាប់ឲ្យដឹងថា ប្រជាពលរដ្ឋក្នុងភូមិ បាននាំគ្នាស្នើសុំឲ្យរូបលោក រាយការណ៍បន្តទៅកាន់គ្រូពេទ្យជំនាញ ដើម្បឲ្យមកដឹកសពស្ត្រីម្នាក់ ដែលសាកសពពិនិត្យរកឃើញ វិជ្ជមានកូវីដ១៩ ដោយស្ត្រីនោះមានឈ្មោះ ង្វៀង ធីវេថាន់ ៦២ឆ្នាំ ស្លាប់តាំងពីរសៀលម៉ោង១៤ ថ្ងៃទី ៣១ ឧសភា មកម៉្លេះ។
លោកមេភូមិ បានបន្តថា ក្រោយដឹងថា សាកសពមានផ្ទុកជំងឺកូវីដ១៩ អ្នកភូមិនាំគ្នាភ័យខ្លាចជាខ្លាំង ចំពោះកូនចៅរបស់ខ្លួន ម៉្យាងទៀត សពនោះ ចាប់ផ្តើមមានក្លិនស្អុយហើយ ព្រោះ សពមិនបានចាក់ថ្នាក់ការពារកុំឲ្យស្អុយ ដោយសារតែគ្រូពេទ្យ បញ្ជាមិនឲ្យប៉ះពាល់សពនោះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សគួរបញ្ជាក់ផងដែរថា ស្ត្រីដែលស្លាប់រូបនេះ ដំបូងគឺជួបគ្រោះថ្នាក់ចរាចរណ៍ នៅកំណាត់ផ្លូវ ៣៦៩ ភូមិជ្រោយបាសាក់ សង្កាត់ព្រែកបា ហើយកូនចៅក៏យកទៅរុំរបួសនៅគ្លីនិកឯកជន ហើយក៏ដឹកមកសម្រាកនៅផ្ទះ លុះដល់ថ្ងៃទី ៣១ ឧសភា វេលាម៉ោង ១៣ និង២៥នាទីរសៀល ស្ត្រីរូបនោះ ក៏មានអាការៈមិនស្រួល កូនចៅក៏រៀបចំដឹកទៅមន្ទីរពេទ្យ តែមិនទាន់ចេញផុតពីផ្លូវ ៣៦៩ផង ក៏ដាច់ខ្យល់ស្លាប់ រួចមក គ្រួសារក៏ដាក់ស្នើទៅអាជ្ញាធរដើម្បីសុំលិខិតបូជាសព តែត្រូវអាជ្ញាធររាយការណ៍ទៅមន្ទីរពេទ្យបង្អែកខណ្ឌច្បារអំពៅ ចុះមកពិនិត្យសំណាក ទើបដឹងថា ស្ត្រីស្លាប់នេះ មានវិជ្ជមានកូវីដ៕
ប្រភព ៖ កម្ពុជាថ្មី
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]