កូរ៉េខាងត្បូង៖ យោងតាមរបាយការណ៍អចលនទ្រព្យបានរាយការណ៍មកថា RM និង Jimin ក្រុម BTS បានទិញអាផាតមិននៅឯតំបន់ Nine One Hannam ក្នុងទីក្រុងសេអ៊ូល ដែលជាអាគារផ្ទះល្វែងថ្លៃជាងគេបំផុតនៅប្រទេសកូរ៉េ។
តួយ៉ាង មេក្រុមក្នុងក្រុមមួយនេះ បានទិញអាផាតមិនដែលមានទំហំ ២៩៣.៩៣ ម៉ែតការេ ដែលគេប៉ាន់ប្រមាណតម្លៃប្រហែល ៥,៧ លានដុល្លារអាមេរិក ជាមួយការបង់ដាច់ នេះបើយោងតាមកាលបរិច្ឆេទនៅថ្ងៃទី ៣១ ខែមីនាឆ្នាំ ២០២១ បានឲ្យ RM ក្លាយជាម្ចាស់ផ្ទះជាផ្លូវការនៅថ្ងៃទី ២៥ ខែឧសភា។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សបន្ថែមពីនេះសមាជិក Jimin ក៏បានទិញផ្ទះល្វែងដែលមានទំហំដូចគ្នា នៅក្នុងអាគារនោះក្នុងតម្លៃប្រហែល ៥,៣ លានដុល្លារ ដោយមិនមានប្រាក់កម្ចីដូចគ្នាផងដែរ បានក្លាយជាកម្មសិទ្ធជាផ្លូវការនៅថ្ងៃទី ២៦ ខែឧសភា។
គួររំលឹកផងដែរ អាផាតមិននៅតំបន់ Nine One Hannam ជាតំបន់ដែលមានប្រជាប្រិយភាពបំផុត ក្នុងចំណោមតារាល្បី ៗ និងសហគ្រិនជាច្រើនដែលពួកគេចង់ក្លាយជាកម្មសិទ្ធគេហដ្ឋាន ហេតុដូច្នេះ គ្មានអ្វីដែលត្រូវសង្ស័យនោះទេ ដែលវាមានតម្លៃថ្លៃជាងគេបែបនេះ៕
ប្រភព៖ AllKpop
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]