បរទេស៖ នៅក្នុងពិធីជប់លៀងរបស់ Kendall Jenner នាងKylie Jenner បានទាក់ភ្នែកអ្នកទស្សនាអស់ជាច្រើន នៅពេលដែលនាងបង្ហាញខ្លួននៅក្នុងសម្លៀកបំពាក់ដ៏ស៊ិចស៊ី។ នាងស្លៀកការរចនាកាត់ដិតជាមួយនឹងសម្រស់ពណ៌ខ្មៅយ៉ាងទាក់ទាញ។ យោងតាម Page Six បានឲ្យដឹងថា ឈុតដ៏ស៊ិចស៊ី ជាមួយការកាត់ខ្សែរដើមទ្រូងជ្រៅ និងខ្សែក្រវ៉ាត់និងខ្សែដៃដែករបស់Kylie Jenner មានតម្លៃជាង ១៨០០០ ដុល្លារ ត្រូវបានដាក់លក់នៅលើគេហទំព័រ 1stdibs ។
ផលិតផលនេះ គឺជាផ្នែកមួយនៃការប្រមូលម៉ូតសំលៀកបំពាក់ឆ្នាំ ១៩៩២ របស់ Versace ដែលរចនាឡើងដោយអ្នកដឹកនាំច្នៃប្រឌិត Gianni Versace ។ អមជាមួយសម្លៀកបំពាក់គឺកាបូបដៃធ្វើពីស្បែកដែលមានពត៌មានលំអិតមានរាងជាអក្សរ V ពណ៌មាសនិងស្បែកជើងមួយគូដែលមានតំលៃ ២.៣៧៥ ដុល្លារ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ Kylie Jenner ត្រូវបាន អនកនិយមលេងអ៊ីនធឺណេតសរសើរការស្លៀកពាក់របស់នាង ។ ដោយអ្នកប្រើបណ្តាញសង្គមម្នាក់បាននិយាយថា Kylie Jenner សាមសមនឹង Versace ណាស់នាងដឹងពីរបៀបជ្រើសរើសសំលៀកបំពាក់ដែលបង្ហាញរាងរបស់នាងសមល្មមមិនគួរអោយស្អប់ ខ្ពើម ឬទទួលរងការប្រមាថ។
គួរបញ្ជាក់ផងដែរថា Kylie Jenner និង Kim Kardashian ចូលចិត្តនិន្នាការម៉ូដនាទសវត្សឆ្នាំ ១៩៩០ ។ អ្នកទាំងពីរគឺជាអ្នកគាំទ្រដ៏ស្មោះត្រង់នៃការរចនាម៉ូដ Versace នៅលើដើរបង្ហាញម៉ូតតាំងពី ២០ ឆ្នាំមុន។ ជារឿយៗពួកគេទិញរបស់ទាំងនេះក្នុងតម្លៃខ្ពស់ហើយកែសំរួលវាអោយសមនឹងរាងរបស់ពួកគេ៕
សូមទស្សនារូបភាពខាងក្រោម៖
ប្រភព៖ zingnews
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]