ជប៉ុន: ថ្មីៗនេះយោងតាមប្រភពសារព័ត៌មាន ANNnewsCH របស់ជប៉ុនបានធ្វើការចុះផ្សាយនៅរឿងដ៏នឹកស្មានមិនដល់មួយ ក្រោយពេលដែលប៉ូលីសជប៉ុន នៅក្នុងទីក្រុងយ៉ូកូហាម៉ា( ខេត្តកាណាហ្គាវ៉ា) បានធ្វើការឃាត់ខ្លួនបុរសជនជាតិជប៉ុនវ័យ ៦១ឆ្នាំម្នាក់ ដែលមានឈ្មោះថា Kiyoshi Suzuki បន្ទាប់ពីបុរសរូបនេះ ទុកសាកសពឪពុកម្តាយរបស់ខ្លួនចោលដោយរុំនឹងភួយដាក់នៅក្នុងបន្ទប់ទទួលភ្ញៀវចោលអស់រយ:ពេលជាង៣ខែ ក្រោមមូលហេតុពុំមានថវិកាធ្វើបុណ្យ។
យ៉ាងណាមិញ ឆ្លើយតបទៅនឹងសំនួររបស់ប៉ូលីស លោក Kiyoshi Suzuki បានប្រាប់ទៅកាន់ប៉ូលីសយ៉ាងដូច្នេះថា៖
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សសូមបញ្ជាក់ផងដែលថា ចំពោះមូលហេតុដែលធ្វើឲ្យលេចធ្លាយរឿងនេះឡើង គឺដោយសារតែចៅប្រុសរបស់លោកយាយដែលបានទទួលមរណភាពខាងលើនេះ បានរាយការណ៍ទៅកាន់ប៉ូលីសក្រោមមូលហេតុ ដោយសារតែមិនអាចទំនាក់ទំនងទៅកាន់លោកយាយបាន។
បន្ទាប់ពីបានទទួលដំណឹងនេះ ក្រុមប៉ូលីសប្រចាំតំបន់ក៏បានធ្វើការចុះទៅដល់ទីតាំងផ្ទះខាងលើ រួចក៏បានប្រទះឃើញសាកសពរុំនឹងភួយ ក្នុងបន្ទប់ទទួលភ្ញៀវ។ ក្រោយពីបានចាប់ខ្លួនបុរសដែលត្រូវជាកូនខាងលើនេះរួច ប៉ូលីសក៏កំពុងតែបើកការស៊ើបអង្កេតទៅលើរឿងហេតុខាងលើនេះឲ្យបានលម្អិតផងដែរ៕
ចង់ជ្រាបឲ្យកាន់តែច្បាស់ជាងនេះទៅទៀតនោះ សូមទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖
ប្រភពវីដេអូ:( ANNnewsCH ニュース)
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]