សហរដ្ឋអាមេរិក៖ មហាជនគ្រប់គ្នាច្បាស់ណាស់ប្រាកដជាបានស្គាល់នូវរូបសំណាកដែលជានិមិត្តសញ្ញាមួយយ៉ាងធំ នៅក្នុងសហរដ្ឋអាមេរិក ដែលរូបនោះតំណាងឱ្យសន្តិភាពសម្រាប់ប្រទេសមួយនេះ ។
យ៉ាងណាមិញនៅក្នុងរយៈពេលកន្លងទៅថ្មីៗនេះ មានតារា YouTuber សញ្ជាតិថៃដ៏ល្បីឈ្មោះម្នាក់ គឺ Nisamanee ដោយរូបនាងផ្ទាល់បានធ្វើឱ្យមហាជនគ្រប់គ្នាមានការភ្ញាក់ផ្អើល និងចាប់អារម្មណ៍ជាមួយនឹងការតុបតែងខ្លួនរបស់នាងជាខ្លាំងដោយនាងបានស្លៀកពាក់ជារូបសំណាកតំណាងឱ្យសន្តិភាពនៅទីក្រុងញូវយ៉ក ដែលខ្លួនរបស់នាងបានលាបពណ៌ខៀវ ព្រមទាំងមានកាន់នូវកុបភ្លើង ដែលមើលទៅគឺពិតជាដូចរូបដើមខ្លាំងណាស់ ។ ក្នុងនោះនាងបានដើរពាស់ពេញទាំងទីក្រុង ធ្វើឱ្យភ្ញៀវទេសចរណ៍ជាច្រើននាក់មានការចាប់អារម្មណ៍ នឹងការតុបតែងរបស់នាងជាខ្លាំង ដោយនាងចេះច្នៃប្រឌិត ស្លៀកពាក់ប្លែកៗបែបនេះ។ ប៉ុន្តែស្រាប់តែមានអ្នកលេងក្នុងបណ្តាញសង្គមមួយចំនួនបានបញ្ចេញមតិរិះគន់ជាខ្លាំងដោយគិតថាវាមិនសមរម្យនោះទេ ក្នុងការធ្វើត្រាប់តាមនិមិត្តសញ្ញារបស់ប្រទេសដ៏ទៃ និងថតរូបប្រៀបធៀបទៅនឹងរូបដើមរបស់គេ ដោយមិនគោរពរបៀបរបបកន្លែងរបស់ប្រទេសគេ ការស្លៀកពាក់តាមនិមិត្តសញ្ញារបស់ប្រទេសគេមិនមែននរណាក៏អាចធ្វើបាននោះទេ៕
ប្រភព៖ Kapook
Join Us ៖ https://t.me/khmerload
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]