ភ្នំពេញ​​៖ នាពេលកន្លងមកទស្សនិកជនទាំងអស់ ធ្លាប់ស្គាល់ និងធ្លាប់ឃើញ Influencer ស្រីនា តាមរយៈបណ្តាញសង្គមផ្សេងៗជាមិនខាន ដោយតារារូបនេះ គឺតែងថតវីដេអូខ្លីៗអំពីការផ្សាយពាណិជ្ជកម្ម ឬក៏កំប្លែងខ្លីៗផងដែរ។

ជាការពិតណាស់ តារាស្រីរូបនេះ គឺពិតជាមានប្រជាប្រិយភាពយ៉ាងខ្លាំង នៅក្នុងស្រទាប់បេះដូងយុវវ័យ ដោយសារវោហាស័ព្ទ មិនចេះរីងស្ងួត គួបផ្សំនឹងសម្រស់ដ៏ស្រស់ស្អាតបែបធម្មជាតិ ជាមួយនឹងម៉ូតសក់វែងអន្លាយទៀតផងនោះ ដែលធ្វើឲ្យសម្រស់កញ្ញាកាន់តែមានភាពលេចធ្លោមួយកម្រិតទៀងផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក​ក្នុងពេលថ្មីៗនេះ ស្រីនា បានផ្លាស់ប្តូរម៉ូតសក់វែងទៅសក់ខ្លីវិញ ដោយមើលទៅពិតជាប្លែក១៨០ដឺក្រេតែម្តង ប៉ុន្តែនៅតែសាកសមជាមួយនឹងទម្រង់មុខបែបពងក្រពើ សាច់មុខដ៏សខ្ចី និងភ្នែកធំៗរបស់កញ្ញាដដែល ហើយអ្វីដែលពិសេសនោះ នៅពេលនេះ គឺស្ទីលថ្មីបែបនារីសក់ខ្លីរបស់ស្រីនា គឺមើលមិនចាញ់តារាសម្តែងកូរ៉េប៉ុន្មានឡើយ។

ចំណែកអ្នកគាំទ្រវិញក៏ភ្ញាក់ផ្អើលនូវការបង្ហាញខ្លួនរបស់ ស្រីនា ជាមួយនឹងម៉ូតសក់បែបនេះយ៉ាងខ្លាំង ដោយស្អាតមែនទែន ចង់ច្រឡំនឹងតារាកូរ៉េមួយចំនួនតែម្តង៕

សូមចូលទស្សនារូបភាពខាងក្រោម៖

ស្រីនា ពេលទុកសក់វែង
ស្រីនា ពេលទុកសក់វែង
ស្រីនា ពេលទុកសក់វែង
ស្រីនា ពេលកាត់សក់ខ្លីរួច
ស្រីនា ពេលកាត់សក់ខ្លីរួច
ស្រីនា ពេលកាត់សក់ខ្លីរួច

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]