ពិភពលោក៖ អង្គការសុខភាពពិភពលោក នៅថ្ងៃច័ន្ទនេះ បានប្រកាសពី វីរុសបំប្លែងថ្មីមួយចំនួន ត្រូវបានប្តូរឈ្មោះ ដើម្បីជៀសវាងរើសអើងចំពោះ ប្រទេសដំបូងដែលវីរុសទាំងនេះ ត្រូវបានគេឃើញ។
ការដាក់ឈ្មោះនេះ គឺត្រូវបានដូរទៅលើវីរុសចំនួនបួន ប្រភេទដែលកំពុងរាលដាលចរាចរនៅក្នុងពិភពលោក។ ចំពោះវីរុសដែលកំពុងចរាចរទាំងនេះ មានដូចជា៖ វីរុសបំប្លែងថ្មីរបស់អង់គ្លេស B.1.1.7 ដូរឈ្មោះទៅជា Alpha វីរុសប្រភេទB.1.351 ដែលត្រូវបានរកឃើញដំបូងនៅអាហ្វ្រិកខាងត្បូង ដូរឈ្មោះទៅជា Beta រីឯ វីរុសប្រភេទ P.1 ត្រូវបានរកឃើញនៅប្រទេសប្រេស៊ីល ប្តូរឈ្មោះទៅជា Gamma។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សវីរុសបំប្លែងខ្លួនដែលត្រូវបានរកឃើញដំបូងនៅឥណ្ឌា B.1.617 បានបំប្លែងខ្លួនជាពីរប្រភេទ៖ B.1.617.1 ត្រូវបានប្តូរឈ្មោះទៅជា Kappa និង B.1.617.2 មានឈ្មោះថ្មីថា Delta។
ក្រៅពីឈ្មោះទាំងនេះមានឈ្មោះវិទ្យាសាស្ត្រពីរផ្សេងទៀតដែលត្រូវបានប្រើសម្រាប់ការផ្លាស់ប្តូរគ្នាខណៈពេលដែលឈ្មោះភូមិសាស្ត្រខុសគ្នាត្រូវបាន ប្រើដើម្បីពិពណ៌នាអំពីបំរែបំរួលដូចគ្នា៕
ប្រភព៖ SBS News
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]