ខេត្តស្វាយរៀង៖ យោងតាមសេចក្តីជូនដំណឹងរបស់អាជ្ញាធរខេត្តស្វាយរៀង សូមជូនដំណឹង ក៏ដូចជាអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលធ្លាប់ប្រាស្រ័យទាក់ទងពាក់ព័ន្ធជាមួយ អ្នកជំងឺកូវីដ១៩ ឈ្មោះ មាន សៅ ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅភូមិកំពោតស្គារ សង្កាត់ច្រកម្ទេស ក្រុងបាវិត មុខរបរបុគ្គលិកធនាគារ អេស ប៊ី អាយ លី ហួរ ក្រុងបាវិត។
ចំពោះ ធនាគារ អេស ប៊ី អាយ លី ហួរ (SBI LY HOUR) មានទីតាំង ស្ថិតនៅភូមិបាវិតលើ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង និង បន្ទប់ពិគ្រោះព្យាបាល ជំងឺ រស់ សាវ៉េត នៅសង្កាត់ច្រកម្ទេស ក្រុងបាវិត គិតចាប់ពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១ គឺជាទីតាំង ដែលមានការពាក់ព័ន្ធជាមួយអ្នកជំងឺ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលជម្ងឺកូវីដ-១៩ និងកាត់ផ្តាច់ការចម្លងចូលក្នុងសហគមន៍ រដ្ឋបាលខេត្តស្វាយរៀង ក៏អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលធ្លាប់បានប្រាស្រ័យទាក់ទងជាមួយអ្នកវិជ្ជមានកូវីដ-១៩ ត្រូវរាយការណ៍ជូនអាជ្ញាធរជាបន្ទាន់ និងប្រញាប់រួសរាន់ ទៅផ្តល់វត្ថុសំណាក ដើម្បីវិភាគរកវីរុសកូវីដ-១៩ នៅមន្ទីរពេទ្យបង្អែករៀងរាល់ម៉ោងធ្វើការ (រួមទាំងថ្ងៃឈប់សម្រាក) ហើយត្រូវធ្វើចត្តាឡីស័ក នៅផ្ទះរបស់ខ្លួន អោយបានតាមបទបញ្ជាផ្ទៃក្នុង សម្រាប់អ្នកធ្វើចត្តាឡីស័ករយ:ពេល ១៤ថ្ងៃ។
ចំពោះអ្នកពាក់ព័ន្ធដទៃទៀត ត្រូវតាមដានសុខភាពផ្ទាល់ខ្លួន ជាប្រចាំ ត្រូវពិនិត្យកម្តៅយ៉ាងតិច ២ដង ក្នុង ១ថ្ងៃ និងត្រូវសម្រាក់នៅផ្ទះបន្ទប់ដាច់ដោយឡែកតែម្នាក់ឯង និងត្រូវអនុវត្តកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាពអោយបានម៉ឺងម៉ាត់បំផុត ជាពិសេសអនុវត្តអោយបានខ្ជាប់ខ្ជួននូវវិធានការ ៣ការពារ និង៣កុំ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
ក្នុងករណីមានការសង្ស័យ ឬប្រែប្រួលសុខភាពខុសប្រក្រតី ដូចជា ឡើងកម្តៅលើសពី៣៧ អង្សាសេ ក្អក កណ្តាស់ ហៀរសំបោរ ឈឺបំពង់ក ថប់ៗដង្ហើម ត្រូវទំនាក់ទំនងទៅក្រុមឆ្លើយតបបន្ទាន់ នៃមន្ទីរពេទ្យបង្អែកតាមក្រុង-ស្រុក ឬប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង តាមរយ:លេខទូរស័ព្ទ ០៩៧ ៥០៣ ៤៥៦៧ និង ០៤៤ ៧១២ ៥២២៕



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]